ព័ត៌មានអន្តរជាតិ

សហភាពអារ៉ាប់រួម​​ បដិសេធថា មិនបានផ្គត់ផ្គង់អាវុធ ឲ្យស៊ូដង់ឡើយ

ប្រភព៖ AFP

បរទេស៖ សហភាពអារ៉ាប់រួមឬ UAE កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញមកធ្វើការបដិសេធ ហើយថាខ្លួនមិនបានធ្វើការ ផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសស៊ូដង់ ឬភាគីនៅក្នុងសង្គ្រាមណាមួយ ដែលកំពុងបន្តនោះទេ

ទីភ្នាក់ងារចិនស៊ិនហួ បានសរសេរទៀតថាUAE មិនស្ថិតនៅក្នុងជំហខាងណា នៃភាគីជម្លោះដែលកំពុងកើតមាន នៅក្នុងប្រទេសស៊ូដង់នោះទេ ហើយក៏កំពុងស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះនេះដូចគ្នាដែរថា។

ក្រុមមន្ត្រីរបស់ UAE បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍ កាលពីសប្តាហ៍មុនថា កញ្ចប់អាវុធ និងគ្រាប់រំសេវជាច្រើន ត្រូវបានរកឃើញនៅលើយន្តហោះ ដឹកទំនិញដែលផ្ញើដោយ UAE ដែលបានមកដល់ប្រទេសអ៊ូហ្គង់ដា កាលពីដើមខែមិថុនា ក្នុងរូបភាពជាជំនួយ សម្រាប់ជនភៀសខ្លួនស៊ូដង់។

ពួកក្រុមមន្ត្រីបានបន្តទៀតថា UAE នឹងបន្តគាំទ្រ រាល់កិច្ចខិតខំប្រឹង ប្រែងដែលមានបំណងនាំយកសន្តិសុខ នៅក្នុងប្រទេសស៊ូដង់ និងពង្រឹងស្ថិរភាព និងវិបុលភាពរហូតដល់បទឈប់បាញ់រហូតទាល់តែបានសម្រេច៕

ប្រែសម្រួល៖ស៊ុនលី

To Top