ព័ត៌មានអន្តរជាតិ

ចិន ​ប្រឆាំង​ដាច់ខាត ​ចំពោះ​ការ​គាំទ្រ​ របស់​អាមេរិក ​ចំពោះ​ ក្រុម​ផ្តាច់ខ្លួនឯករាជ្យ​តៃវ៉ាន់

រូបភាពពី៖​ XINHUA

ប៉េកាំង៖ ចិន ប្រឆាំងដាច់ខាតរាល់ទម្រង់ នៃអន្តរកម្មផ្លូវការរវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ ប្រឆាំងដាច់ខាតរាល់ដំណើរទស្សនកិច្ចរបស់អ្នកបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ទៅកាន់សហរដ្ឋអាមេរិក ក្នុងនាមណាមួយ ឬក្រោមលេសណាមួយ ហើយប្រឆាំងដាច់ខាត ចំពោះទម្រង់ណាមួយនៃការយល់ឃើញ និងការគាំទ្ររបស់សហរដ្ឋអាមេរិក។

អ្នក​នាំ​ពាក្យ​បាន​ធ្វើ​ការ​កត់​សម្គាល់ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ហៅ​ថា ​ការ​ឈប់​សម្រាក​នៅ​ទីក្រុង​ញូវយ៉ក ​របស់​លោក Lai Ching-te អនុ​មេដឹកនាំ​នៃ​តំបន់​តៃវ៉ាន់ ​របស់​ចិន តាមផ្លូវរបស់លោកទៅកាន់ប្រទេសប៉ារ៉ាហ្គាយ។

អ្នកនាំពាក្យបានលើកឡើងថា លោក Lai បានពណ៌នាដោយបើកចំហថា ខ្លួនលោកជា “កម្មករប្រកបដោយប្រសិទ្ធភាព សម្រាប់ឯករាជ្យភាពតៃវ៉ាន់” ដោយវាយប្រហារលើគោលការណ៍ចិនតែមួយ និងការឯកភាពឆ្នាំ១៩៩២ ដោយបន្ថែមថា លោក Lai គឺជាអ្នកបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ។

គោលបំណងនៃ “ដំណើរឆ្លងកាត់” របស់លោកនៅអាមេរិក គឺដើម្បីកសាងសន្ទុះ សម្រាប់ការបោះឆ្នោត និងស្វែងរកការគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” ពីសហរដ្ឋអាមេរិក ដោយបានកត់សម្គាល់ថា ការដឹងយ៉ាងច្បាស់អំពីចេតនាពិតប្រាកដរបស់លោក។

​​អ្នក​នាំពាក្យរូបនេះ ​បាន​គូសបញ្ជាក់ថា សំណួរតៃវ៉ាន់ គឺជាចំណុចស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន និងជាខ្សែបន្ទាត់ក្រហមដំបូង ដែលមិនត្រូវឆ្លងកាត់នៅក្នុងទំនាក់ទំនងរវាងប្រទេសចិន-អាមេរិក។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកថា ទីក្រុងវ៉ាស៊ីនតោន មិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” “ចិនពីរ” ឬ “ចិនតែមួយ តៃវ៉ាន់មួយ” ហើយក៏មិនព្យាយាមប្រើប្រាស់តៃវ៉ាន់ ជាឧបករណ៍ ដើម្បីទប់ប្រទេសចិនដែរ ប៉ុន្តែសហរដ្ឋអាមេរិកមាន​ ​បាន​ប្រើ​ល្បិច ​ដើម្បី​បិទបាំង និង​លាក់បាំង​គោលការណ៍​ចិន​តែ​មួយ ដោយ​ប្រើ​យុទ្ធសាស្ត្រ​ជានិច្ច​ដើម្បី​ប្រជែង​នឹង​បន្ទាត់​ក្រហម។

អ្នកនាំពាក្យបានបន្ដថា ដោយសារការទទួលបានផលប្រយោជន៍អាត្មានិយម ក្រុមបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” មិនមានការខ្វែងគំនិត ដើម្បីក្បត់ផលប្រយោជន៍ជាតិ និងប្រជាជននោះទេ ហើយវានឹងនាំមកនូវផលអាក្រក់សម្រាប់ប្រជាជនតៃវ៉ាន់ ក៏ដូចជាភាពតានតឹង និងអស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់។

ជនជាតិចិនមួយចំនួនធំនៅអាមេរិក បានប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះ “ការឆ្លងកាត់” របស់លោក Lai តាមរយៈការបោះពុម្ពសំបុត្រចំហ និងកាន់ការតវ៉ា ដោយបង្ហាញជាថ្មីម្តងទៀតថា “ឯករាជ្យភាពតៃវ៉ាន់” គឺមិនមានប្រជាប្រិយភាពនោះទេ ​ ទង្វើដ៏ឃោឃៅនៃការលើកសរសើរសហរដ្ឋអាមេរិក និងក្បត់តៃវ៉ាន់ និងប្រជាជនតៃវ៉ាន់នឹងមិនជោគជ័យឡើយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top