ព័ត៌មានអន្តរជាតិ

យូអិន រំសាយមូលដ្ឋានកងកម្លាំង របស់ខ្លួននៅម៉ាលី មុនកាលកំណត់ដោយសារបញ្ហាសន្តិសុខ

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាបេសកកម្មបញ្ចូលគ្នាពហុភាគី របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី ហៅកាត់ថា MINUSMA បានប្រកាសកាលពីចុងសប្តាហ៍ហើយថា ខ្លួនបានពន្លឿនការជម្លៀសមូលដ្ឋាន របស់ខ្លួននៅភាគខាងជើង នៃទីក្រុង Ber ដោយលើកឡើងពីស្ថានភាពសន្តិសុខកាន់តែអាក្រក់។

សេចក្តីថ្លែងការណ៍ដែលធ្វើឡើងនៅលើបណ្តាញសង្គម X ដែលយើងស្គាល់ពីមុនថាជា Twitter នោះបានបញ្ជាក់ទៀតថាបេសកកម្មថែរក្សាសន្តិភាព កំពុងប្រឈមមុខទៅនឹងបញ្ហាសន្តិសុខខ្លាំងបានធ្វើឲ្យសមាជិក នៃកងកម្លាំងមួកខៀវរបស់ខ្លួនជួបបញ្ហា ប្រឈមមុខខ្ពស់ទៅនឹងគ្រោះថ្នាក់។

កាលពីខែមិថុនាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ធ្លាប់បានយល់ព្រមបញ្ចប់ការដកកងកម្លាំងរក្សាសន្តិភាព នៅក្នុងប្រទេសម៉ាលី នៅចុងឆ្នាំនេះ បន្ទាប់ពីការទាមទាររបស់រដ្ឋាភិបាល អន្តរកាលសម្រាប់បេសកកម្មនេះ ត្រូវបញ្ចប់ដោយមិនចាំបាច់រងចាំយូរតទៅទៀតឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត ក្រោយបានប្រកាសការសម្រេចចិត្ត ដកកងទ័ពរបស់ខ្លួនហើយ ក្បួនរថយន្តរបស់ខ្លួនថា ដែលកំពុងដកខ្លួនចេញពីទីក្រុង Berត្រូវបាន រងការវាវាយប្រហារពីរដងដែលធ្វើឲ្យសមាជិក របស់ខ្លួន៣នាក់ដែលរងរបួស ត្រូវបានជម្លៀសទៅកាន់ Timbuktu ដើម្បីព្យាបាល៕ ប្រែសម្រួល៖ស៊ុនលី

To Top