ឌូបៃ៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម លោក Sheikh Abdullah bin Zayed Al Nahyan និងសមភាគីអាល្លឺម៉ង់ លោក Annalena Baerbock បានពិភាក្សាអំពីសក្តានុពល សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងថាមពលកកើតឡើងវិញ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ មន្ត្រីទាំងពីរបានពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សបរិស្ថាន និងសកម្មភាពអាកាសធាតុ ក៏ដូចជាការត្រៀមរៀបចំរបស់អារ៉ាប់រួម ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី២៨ នៃសន្និសីទភាគី (COP28) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលគ្រោងនឹងគ្រោងទុក ដែលនឹងចាប់ផ្តើមនៅទីក្រុងឌូបៃ នៅចុងខែវិច្ឆិកា។
របាយការណ៍បានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាអំពីតួនាទីរបស់អេមីរ៉ាត ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ។
មន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។ ក្នុងអំឡុងពេលសន្ទនា អ្នកការទូតកំពូលរបស់អេមីរ៉ាត បានគូសបញ្ជាក់អំពីទំនាក់ទំនងជិតស្និទ្ធរវាង អេមីរ៉ា និងអាល្លឺម៉ង់ និងឆន្ទៈរបស់ប្រទេសទាំងពីរ ក្នុងការចាប់យកឱកាស ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ពួកគេ៕ ប្រែសម្រួល ឈូក បូរ៉ា