ព័ត៌មានអន្តរជាតិ

ឥណ្ឌា និងចិន ព្រមព្រៀង ដើម្បីដំណោះស្រាយ លើបញ្ហាតាមព្រំដែន

Xinhua
" "

បរទេស៖ ប្រទេសឥណ្ឌានិងប្រទេសចិន បានបើកកិច្ចពិភាក្សាជុំថ្មីមួយទៀត នៅសប្តាហ៍នេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងក្នុងការ ដោះស្រាយបញ្ហាប្រឈមមុខដាក់គ្នា ជុំវិញបញ្ហាព្រំដែនក្នុងតំបន់ Himalayan រវាងប្រទេសទាំងពីរ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងប្រទេសក្នុងតំបន់អាស៊ី និងអ្នកជិតខាងទាំងពីរនេះបានឈានទៅ ដល់ទៅដល់កិច្ចព្រមព្រៀងដែលមានឈ្មោះថា LAC ដើម្បីធានាឲ្យមាននូវសន្តិសុខរវាងគ្នា នៅតាមតំបន់ព្រំដែនបន្តទៅទៀត។

" "

គួរឲ្យដឹងដែរថា កិច្ចពិភាក្សាជុំទី១៩ ដែលធ្វើឡើងកម្រិតមេបញ្ជាការ យោធារវាងប្រទេសឥណ្ឌា និងប្រទេសចិនត្រូវបានធ្វើឡើង នៅច្រកព្រំដែន Chushul-Moldo ដែលស្ថិតនៅខាងព្រំដែនេ របស់ប្រទេសឥណ្ឌា។

" "

លទ្ធផលនៃកិច្ចប្រជុំត្រូវបានធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍រួមនៅក្រោយ កិច្ចប្រជុំដោយបានលើកឡើងថា៖ កិច្ចប្រជុំដែលប្រកបទៅដោយភាពវិជ្ជមាន ដាក់គ្នានិងការរៀបចំបានយ៉ាងល្អប្រសើរ និងស៊ីជម្រៅបំផុតដែលជាអ្វីស្ថិតនៅក្រោម ការណែនាំរបស់មេដឹកនាំ របស់ភាគីទាំងសងខាង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top