ព័ត៌មានអន្តរជាតិ

ប្រទេសចិន នៅតែជាក្បាលម៉ាស៊ីន​ ដ៏សំខាន់សម្រាប់កំណើន សេដ្ឋកិច្ចពិភពលោក

ប្រភព៖ Xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែបន្តស្ទុះងើបឡើងវិញ ជាមួយនឹងការស្ទុះងើបឡើងវិញ ជាទូទៅនៅលើផ្លូវល្អមួយ ដោយកត់សម្គាល់ថាប្រទេសចិន នៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់ សម្រាប់កំណើន សេដ្ឋកិច្ចពិភពលោក។

លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងអ្នកនយោបាយ លោកខាងលិចមួយចំនួន និងការព្រួយបារម្ភរបស់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលពួកគេអះអាងថាអាចបង្កហានិភ័យ ដល់កំណើនសេដ្ឋកិច្ចពិភពលោក។

សម្រាប់ឆមាសទីមួយនៃឆ្នាំនេះ GDP របស់ប្រទេសចិន បានកើនឡើង ៥,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ លឿនជាងអត្រាកំណើន ៣ភាគរយកាលពីឆ្នាំមុន ដែលខ្ពស់ជាងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៤,៥ ភាគរយក្នុងរយៈពេល ៣ឆ្នាំក្រោមជំងឺកូវីដ-១៩។

យោងតាម ​​IMF World Economic Outlook ដែលបានធ្វើបច្ចុប្បន្នភាពកាលពីខែមុន សេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនឡើង ៥,២ ភាគរយ និងស្មើនឹងមួយភាគបី នៃកំណើនពិភពលោកនៅឆ្នាំនេះ។

លោក បានលើកឡើងថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមាន គុណភាពខ្ពស់ របស់ប្រទេសចិន បានធ្វើឱ្យមានការរីកចម្រើន យ៉ាងរឹងមាំជាមួយនឹងចំណុចភ្លឺ ទាំងគុណភាព និងបរិមាណនៃកំណើន ដោយបន្ថែមថាការប្រើប្រាស់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើន។

នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ តម្រូវការក្នុងស្រុកមាន ចំនួន ១១០,៨ភាគរយនៃកំណើនសេដ្ឋកិច្ច ៥៩,៤ភាគរយខ្ពស់ ជាងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ អ្នកនាំពាក្យបានបន្ថែមថា ក្នុងចំណោមនោះ ការរួមចំណែកពីការប្រើប្រាស់ ចុងក្រោយមានចំនួន ៧៧,២ភាគរយ កើនឡើង ៤៦,៤ភាគរយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top