ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់​ ដោយសារភ្លើងព្រៃឆេះ Maui នៅរដ្ឋហាវ៉ៃ កើនឡើងដល់១០៦នាក់

ប្រភព ៖ xinhua

ឡូសអ៊ែនជីឡេស ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ថា យោងតាមអ្នកស្លាប់ Maui ។ ចំនួនអ្នកស្លាប់ ដោយសារភ្លើងឆេះព្រៃ Maui នៅរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក បានកើនឡើងដល់១០៦នាក់ គិតត្រឹមថ្ងៃអង្គារ ពោលគឺកើនឡើងពី៩៩ថ្ងៃមុននេះ ។

យោងតាមការធ្វើបច្ចុប្បន្នភាព មានតែជនរងគ្រោះចំនួន ៥នាក់ប៉ុណ្ណោះក្នុងចំណោមជនរងគ្រោះ១០៦នាក់ ដែលត្រូវបានគេកំណត់អត្តសញ្ញាណ ហើយប្រហែល៣២ភាគរយ នៃតំបន់ត្រូវបានស្វែង រករហូតមកដល់ពេលនេះ ។

គួររំលឹកថា លោក Josh Green អភិបាលរដ្ឋ ហាវ៉ៃ បានថ្លែង កាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់អាចកើនឡើងយ៉ាងខ្លាំង នៅពេលដែលកិច្ចខិតខំប្រឹងប្រែង ស្វែងរកជនរងគ្រោះនៅតែបន្តធ្វើ ។

លោក John Pelletier មេប៉ូលិសនៅ Maui បានលើកឡើងថា លោកសង្ឃឹមថា អ្នករុករកនឹងគ្របដណ្តប់ពី៨៥ទៅ៩០ភាគរយនៃតំបន់នៅចុងសប្តាហ៍នេះ ។

លោក Pelletier បានបញ្ជាក់ថា ក្រុមស្វែងរក និងជួយសង្គ្រោះ ដែលមានមនុស្សចំនួន១៨៥នាក់កំពុងធ្វើការយ៉ាងសកម្មដើម្បីប្រមូលសំណល់ផ្ទះ អាជីវកម្ម និងទីតាំងប្រវត្តិសាស្ត្រដែលឆេះដោយសោកនាដកម្ម ដោយភ្លើងឆេះព្រៃដែលបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែសីហា ។
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top