ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ាគីស្ថាន តែងតាំងគណៈរដ្ឋមន្ត្រីសហព័ន្ធចំនួន១៩រូប នៃរដ្ឋាភិបាលបណ្តោះអាសន្ន

រូបភាពពី៖​ XINHUA

ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Arif Alvi ប្រធានាធិបតីប៉ាគីស្ថាន បានតែងតាំងគណៈរដ្ឋមន្ត្រីសហព័ន្ធ ដែលមានសមាជិក១៩រូប នៃរដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំដោយនាយករដ្ឋមន្ត្រីចាំការ Anwaar-ul-Haq Kakar ។
ក្រុមការងារទទួលបន្ទុកប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីប្រចាំការបានប្រាប់ដល់ Xinhua ដូច្នេះ ។

យោងតាមប្រភពចេញពីវិមានប្រធានាធិបតីបានឲ្យដឹងថា គណៈរដ្ឋមន្ត្រីសហព័ន្ធរួមមាន រដ្ឋមន្ត្រីសហព័ន្ធចំនួន១៦រូប និងទីប្រឹក្សាចំនួ៣រូបរបស់នាយករដ្ឋមន្ត្រីចាំការ ។

ក្រុមការងារទទួលបន្ទុកប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងទៀតថា លោកប្រធានាធិបតីបានដឹកនាំការស្បថចូលកាន់តំណែងរបស់រដ្ឋមន្ត្រីសហព័ន្ធ ខណៈដែលផ្តល់ការយល់ព្រមលើការតែងតាំងទីប្រឹក្សានាយករដ្ឋមន្ត្រី ។
គណៈរដ្ឋមន្ត្រីថ្មីនេះ រួមមាន អ្នកនយោបាយ អ្នកបច្ចេកទេស អ្នកជំនួញ អ្នកការិយាធិបតេយ្យចូលនិវត្តន៍ និងអ្នកសារព័ត៌មានផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top