ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្សី នឹងធ្វើដំណើរទៅអាមេរិក សម្រាប់កិច្ចប្រជុំសំខាន់មួយ របស់យូអិន

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov នឹងត្រូវដឹកនាំក្រុមគណប្រតិភូរបស់រុស្សី មួយក្រុមទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ។ ប្រភពដដែលបានសរសេរក្រៅតែពីលោក Lavrov ក្នុងនោះគេនឹងឃើញមានវត្តមានរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Vershinin ប្រេសិតអចិន្ត្រៃយ៍ប្រចាំនៅយូអិនលោក Vassily Nabenzia និងប្រធានសភាពាណិជ្ជកម្មជាន់ខ្ពស់និងទាបជាច្រើនរូបទៀត។

តាមផែនការកិច្ចប្រជុំកម្រិត High-Level Week នៅ UNGA នឹងប្រារព្ធឡើងនៅក្នុងចុងខែកញ្ញា ប៉ុន្តែកាលពីខែកក្កដាកន្លងមកអ្នកនាំពាក្យរបស់វិមានក្រុមឡាំងបានអះអាងថាលោក Putin គឺគ្មានផែនការដើម្បីចូលរួមព្រឹត្តិការណ៍នេះទេ។គួរឲ្យដឹងដែរថារដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់ប្រទេសរុស្សី បានទទួលរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន មកម្ល៉េះពោលគឺភ្លាមៗបន្ទាប់ពីជម្លោះអ៊ុយក្រែន ផ្ទុះឡើង៕ ប្រែសម្រួល៖ស៊ុនលី

To Top