ព័ត៌មានអន្តរជាតិ

ក្រុងវ៉ាស៊ិនតោន ជឿជាក់ថា ការវាយប្រហាររបស់អ៊ុយក្រែន លើតំបន់ Crimea ជារឿងដែលអត់ន័យ

រូបភាពពី៖​ AFP

បរទេស៖ ក្រុមមន្ត្រីយោធារបស់អាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះបានថ្លែងប្រាប់ទៅកាន់បណ្តាញអ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN ថាកងទ័ពអ៊ុយក្រែនគួរតែបញ្ចប់ប្រតិបត្តិការវាយប្រហារទៅលើតំបន់ Crimea និងងាកមកផ្តោតសំខាន់លើការបំបែកតំបន់ការពាររបស់រុស្សីវិញល្អជាង។

ប្រភពដដែលបានបញ្ជាក់ទៀតថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះអ៊ុយក្រែន បានបើកការវាយប្រហារទៅលើតំបន់ Crimea ជាច្រើនលើកច្រើនសាមកហើយប៉ុន្តែមិនបានទទួលលទ្ធផលជោគជ័យ ឬមានប្រយោជន៍អ្វីនោះទេទោះបីជាការវាយប្រហារនោះបានហោះសំដៅចំស្ពានឬគោលដៅផ្សេងទៀតក្តី។

​មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់សុំមិនបញ្ចេញឈ្មោះ​ម្នាក់​បាន​ប្រាប់ CNN ទៀតថា យុទ្ធសាស្ត្រ​នៃ​ការ​វាយប្រហារ​យ៉ាង​ជ្រៅ​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​រុ​ស្ស៊ី​ បាត់បង់​តុល្យភាព​បន្តិច ប៉ុន្តែ​វា​មិន​បាន​ធ្វើ​អ្វី​ដែល​សម្រេច​បាន​ឡើយហើយវាប្រហែលជាប្រសើរជាងប្រសិនបើអ៊ុយក្រែន ងាកមកផ្តោតតែទៅលើប្រតិបត្តិការវាយបករបស់ខ្លួនវិញ។

គួរឲ្យដឹងដែរថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន តាំងតែពីខែមិថុនានោះទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តិការនេះបានធ្វើឱ្យទីក្រុងគៀវ ខាតបង់កម្លាំងទាហានជាង៤៣០០០នាក់ និងសម្ភារៈធុនធ្ងន់ជិត ៥០០០ គ្រឿងហើយមកទល់ពេលនេះទាំងមិនមានលទ្ធផលអ្វីជាដុំកំភួននោះទេ៕ ប្រែសម្រួល៖ស៊ុនលី

To Top