ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចោនរុស្សីថា ជាអ្នកទទួលខុសត្រូវ លើការវាយប្រហារ ចុងក្រោយមួយស្លាប់ និងរបួសច្រើននាក់

ប្រភព ៖ AFP

បរទេស ៖ អជ្ញាធរនៃប្រទេស អ៊ុយក្រែន បានធ្វើការរាយការណ៍ កាលពីថ្ងៃសោរ៍ម្សិលមិញនេះ ក្រោយហេតុការណ៍វាយប្រហារ ចុងក្រោយមួយ ដែលជឿជាក់ថា ជាស្នាដៃរបស់រុស្សី មកលើទីក្រុង Chernigov។

យោងតាមការចេញ ផ្សាយរបស់ RT ការវាយប្រហារនេះ ត្រូវបានអ៊ុយក្រែនចោទថា ជាការវាយប្រហារ ដោយរុស្សីតាមរយៈការប្រើប្រាស់មីស៊ីល ចំងាយឆ្ងាយមួយគ្រាប់ ជាលទ្ធផលសម្លាប់មនុស្ស៧នាក់ និងរបួសជាង១០០នាក់ផ្សេងទៀត។

ទើបីជាយ៉ាងណាក្តី ប្រទេសរុស្សី ដែលតែងតែបានបដិសេធថា ខ្លួនមិនដែលមានគោលដៅ ក្នុងការវាយប្រហារណា ដែលប៉ះពាល់ដល់ជនស៊ីវិលឡើយ នោះមិនទាន់បាន ចេញមកឆ្លើយតប ចំពោះបទចោទប្រកាន់នេះនៅឡើយ។

ក្នុងពេលជាមួយគ្នានេះដែរថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Igor Klimenko បានអះអាងថាមនុស្សជាច្រើនទៀត បាននាំគ្នាចាកចេញពីវិហារ សាសនាគ្រិស្ត ក្នុងពិធីបុណ្យ Orthodox ក្នុងពេលដែលគ្រាប់មីស៊ីលបានហោះ សំដៅចូលក្នុងទីក្រុង៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top