ព័ត៌មានអន្តរជាតិ

Update ៖ អ៊ុយក្រែន និងរុស្ស៊ី សម្រេចធ្វើការដោះដូរ អ្នកទោសគ្នាទៅវិញទៅមក សរុបជាង២.៥០០នាក់

គៀវ ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ថា បើយោងតាមទីភ្នាក់ងារ ព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃសុក្រថា ជនជាតិអ៊ុយក្រែន សរុបចំនួន២.៥៩៨នាក់ ដែលត្រូវបានចាប់ខ្លួន នៅក្នុងជម្លោះ រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានដោះលែងដែលនេះ ជាលទ្ធផល នៃការផ្លាស់ប្តូរអ្នកទោសគ្នា ទៅវិញទៅមក ។

លោក Andriy Yusov អ្នកនាំពាក្យមួយរូបមកពីទីភ្នាក់ងារ ស៊ើបការណ៍ សម្ងាត់យោធា របស់ប្រទេសអ៊ុយក្រែន ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មានខាងលើ ដែលបានលើកឡើងថា គិតមកដល់ពេលនេះ ប្រទេសអ៊ុយក្រែន បានធ្វើការផ្លាស់ប្តូរ អ្នកទោសចំនួន៤៨នាក់ ជាមួយប្រទេសរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើម នៃកកើតជម្លោះនេះមក ។

លោក Yusov បានពណ៌នា អំពីដំណើរការ នៃការផ្លាស់ប្តូរអ្នកទោស រវាងប្រទេសអ៊ុយក្រែន និងប្រទេស រុស្ស៊ី ថា ជា “ស្ថានភាពដែល មិនធ្លាប់មានពីមុនមកនោះទេ” ដូចដែលខ្លួនកំពុងត្រូវបានអនុវត្ត ក្នុងដំណាក់ជម្លោះកំពុង តែក្តៅគគុកដាក់គ្នា ។

លោក Yosov បានលើកឡើងថា អនុសញ្ញាទីក្រុងហ្សឺណែវ មិនផ្តល់ដោយផ្ទាល់នូវការដោះដូរ នៅក្នុងដំណាក់កាលសកម្មនៃអរិភាពនោះទេ ហើយពួកគេធ្វើនេះ គឺសម្រាប់ការវិលត្រឡប់របស់អ្នកទោសសង្រ្គាម បន្ទាប់ពីការបញ្ចប់ នៃអរិភាពតែប៉ុណ្ណោះ ។

លោកក៏បានលើកឡើងទៀតថា ការរៀបចំសម្រាប់ការផ្លាស់ប្តូរ អ្នកទោសថ្មីរវាងប្រទេសទាំង២ កំពុងដំណើរការ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top