ព័ត៌មានអន្តរជាតិ

អនុប្រធានរដ្ឋសភា អាហ្រ្វិកខាងត្បូង ជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ហើយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនពហុជម្រើស អាហ្រ្វិកខាងត្បូង ឈានដល់កិច្ចសហប្រតិបត្តិការ

នាថ្ងៃទី ១៩ ខែសីហា តាមម៉ោងក្នុងតំបន់ លោកHon. Lechesa Tsenoli អនុប្រធានរដ្ឋសភាអាហ្រ្វិក ខាងត្បូង បានជួបពិភាក្សា ការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយលោក Shen Haixiong អនុរដ្ឋមន្រ្តី នៃក្រសួង ឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សុ កុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលអញ្ជើញទៅបំពេញ ទស្សនកិច្ចនៅទីក្រុង Cape ប្រទេសអាហ្រ្វិកខាងត្បូង ព្រមនិងសម្តែងការ អបអរសាទរជូន ចំពោះការឈាន ដល់កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុន ពហុជម្រើស អាហ្រ្វិកខាងត្បូង ដែលជាវេទិកាផ្សាយ ផ្ទាល់តាមរយៈផ្កាយរណបដ៏ធំបំផុតនៅក្នុង ទ្វីបអាហ្រ្វិក ។

លោក Tsenoli បានសង្កត់ធ្ងន់ថា គ្រប់មជ្ឈដ្ឋានក្នុង ប្រទេសអាហ្រ្វិកខាងត្បូង បាននិងកំពុងទន្ទឹងរង់ចាំ លោក Xi Jinping ប្រធានរដ្ឋចិន ដែលនឹងទៅ បំពេញទស្សនកិច្ច នៅអាហ្រ្វិកខាងត្បូង ហើយជឿជាក់ថា ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសចិន ដែលមាន ទំនាក់ទំនង ល្អជិតស្និទ្ធដូចជាបងប្អូន ប្រាកដជានឹង ទទួលបាននូវសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យដ៏ធំទូលាយ ជាមិនខាន ព្រមនិងជំរុញសណ្តាប់ធ្នាប់អន្តរជាតិ ឱ្យវិវឌ្ឍនតាមទិស ដៅដ៏ត្រឹមត្រូវនិងសមហេតុផល ថែមទៀត ។

ក្នុងជំនួបជាមួយលោក Tsenoli លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន មានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋសភា អាហ្រ្វិកខាងត្បូង បង្កើនចំណងមិត្តភាព រវាងប្រជាជននិង ប្រជាជន នៃប្រទេសទាំងពីរ សំដៅរួមចំណែកក្នុងការជំរុញ ការកសាងសហគមន៍ រួមវាសនាចិន-អាហ្វ្រិក ខាងត្បូងក្នុងកម្រិតខ្ពស់ ។

ក្នុងជំនួបជាមួយលោកស្រីហ្វីលីសូ នាយកប្រតិបត្តិនៃអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុនពហុជម្រើសអាហ្រ្វិកខាងត្បូង លោក Shen Haixiong បានលើកឡើងថា ខណៈដែលលោកប្រធានរដ្ឋចិន Xi Jinping ហៀបនឹងចូលរួមកិច្ច ប្រជុំកំពូល BRICS លើកទី ១៥ និងអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅអាហ្វ្រិកខាងត្បូង សង្ឃឹមថាភាគីទាំងពីរអាចឆ្លៀត យកឱកាសនេះ ដើម្បីធ្វើឱ្យកិច្ច សហប្រតិបត្តិការ កាន់តែស៊ីជម្រៅ លើវិស័យព័ត៌មាន ភាពយន្តឯកសារ និងប្រព័ន្ធផ្សព្វផ្សាយថ្មី ដើម្បីដើរតួនាទីកាន់តែធំ ក្នុងការជំរុញការផ្លាស់ប្តូរ និង កិច្ចសហប្រតិបត្តិការ រវាងចិននិងអាហ្វ្រិក ក្នុងវិស័យវប្បធម៌មនុស្សជាតិ និងការកសាងសហគមន៍ រួមវាសនាចិន-អាហ្វ្រិកដែលកាន់តែជិតស្និទ្ធ។

ជាការឆ្លើយតប លោកស្រីហ្វីលីសូ បានថ្លែងថា ក្រុមហ៊ុនពហុជម្រើស អាហ្រ្វិកខាងត្បូង មានឆន្ទៈ ក្នុងការបន្តពង្រីក កិច្ច សហប្រតិបត្តិការ ជាក់ស្តែងជា មួយអគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្វែងរកចន្លោះ សហប្រតិបត្តិការ បន្ថែមទៀតលើវិស័យ អ៊ីនធើណែត និងវិស័យផ្សេងទៀត ក្នុងន័យបន្តជំរុញ កិច្ចសហប្រតិបត្តិការ ប្រកបដោយគុណភាព ខ្ពស់រវាងភាគី ទាំងពីរឱ្យឡើងដល់ កម្រិតថ្មីបន្ថែមទៀត៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top