បរទេស ៖ យោងតាមការចេញ ផ្សាយរបស់កាសែត RT បានឲ្យដឹងថាក្រសួង ការពារជាតិ របស់ប្រទេសអាមេរិក កំពុងជួបបញ្ហាបំពេញតំរូវការ នៅក្នុងជម្លោះរបស់ប្រទេសអ៊ុយក្រែន ហើយព្រមានថា នឹងប្រឈមមុខវិបត្តិនិរន្តភាព នៃសង្វាក់ផលិតកម្មច្រើនកម្រិត ដើម្បីធានាដល់សន្តិសុខជាតិ នៅក្នុងប្រទេស របស់ខ្លួនទៅវិញ។
បច្ចុប្បន្នក្រុមហ៊ុនអ្នក ម៉ៅការផលិត អាវុធឲ្យអាមេរិក នឹងត្រូវចាំបាច់បង្កើនសង្វាក់ ផលិតកម្មរបស់ខ្លួនទ្វេដង ទៅនឹងអត្រាស្តង់ដារបស់អង្គការណាតូ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការផលិតគ្រាប់ ប្រមានជា២៨០០០គ្រាប់ ក្នុងមួយខែនោះទំនងជា នឹងមិនគ្រប់គ្រាន់នូវអ្វី ដែលអ៊ុយក្រែន កំពុងត្រូវការនោះទេ។
បញ្ហាសំខាន់ដែល មិនអាចធ្វើឲ្យអាមេរិក អាចជួយទាំង អ៊ុយក្រែននិង ជួបបញ្ហាផលិតស្តុកខ្លួនឯង បាននោះគឺដោយសារកង្វះខាត វត្ថុធាតុដើមជាពិសេស សារធាតុផ្ទុះ TNT ដែលអាមេរិកកំពុងមាន ចំនួនតិចក្នុងស្តុកហើយវាកំពុង បង្កការគម្រាមកំហែងដល់ទំហំអាវុធសម្រាប់ស្តុករបស់ជាតិផងដែរ។
ទោះបីជាយ៉ាងណា ក្តីកាល ពីសប្តាហ៍កន្លងមកនេះ ប្រធានាធិបតី អាមេរិកលោក Joe Biden បានធ្វើការស្នើសុំជំនួយ ថ្មីមួយទៀត សម្រាប់ប្រទេសអ៊ុយក្រែន ប្រមាណជា២០,៦ពាន់លានដុល្លារ ទោះបីជាក្រុមមន្ត្រីចាប់ផ្តើម មានភាពស្ងប់ស្ងៀមដោយសារ តែប្រតិបត្តិការវាយបករបស់អ៊ុយក្រែន គឺដូចជាមិនមានអ្វីល្អប្រសើរនៅឡើយក្តី៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
