ព័ត៌មានអន្តរជាតិ

យន្តហោះដ្រូន​អ៊ុយក្រែន ហោះ​បុក​ស្ថានីយ​រថភ្លើង​រុស្ស៊ី ​ របួស ​៥​នាក់

គៀវ៖ អភិបាល​តំបន់​បានឲ្យដឹង​ថា យន្តហោះដ្រូន​អ៊ុយក្រែន​មួយ​គ្រឿង ​បានហោះ​បុក​ដំបូល​អគារ ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង Kursk ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ដោយ​បាន​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ និង​បង្ក​ឲ្យ​មាន​មនុស្ស ៥ នាក់​រង​របួស ។

លោក Roman Starovoit បានឲ្យដឹងនៅលើបណ្តាញ ផ្សព្វផ្សាយសង្គមរបស់លោកថា មនុស្ស ៥នាក់បានរងរបួសស្រាលដោយសារការបាក់កញ្ចក់ ដោយបន្ថែមថា សេវាសង្គ្រោះបន្ទាន់ទាំងអស់ កំពុងធ្វើការនៅកន្លែងកើតហេតុ។

ទីភ្នាក់ងារសារព័ត៌មាន Ukrinform គ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ្នកបើកយន្តហោះអ៊ុយក្រែន បានចាប់ផ្តើមសាកល្បងហោះហើរយន្តហោះចម្បាំង Gripen របស់ប្រទេសស៊ុយអែត។

លោក ហ្សេឡិនស្គី បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត Ulf Kristersson បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅប្រទេសស៊ុយអែតថា ភាគីអ៊ុយក្រែនចាប់អារម្មណ៍ក្នុងការទទួលបានយន្តហោះ Gripen ដើម្បីពង្រឹងជំហររបស់ខ្លួនក្នុងជម្លោះជាមួយរុស្ស៊ី។

របាយការណ៍បានឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សា របស់ពួកគេ លោក ហ្សេឡីនស្គី និងលោក Kristersson ក៏បានពិភាក្សាអំពីលទ្ធភាព នៃការផលិតរួមគ្នា នៃរថយន្តប្រយុទ្ធថ្មើរជើងស៊ុយអែត CV90 នៅក្នុងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
ប្រភព ៖ AFP


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top