ព័ត៌មានអន្តរជាតិ

តួគី ចេញមកឆ្លើយតបលទ្ធភាពធ្វើអន្តរាគមដោយយោធានៅប្រទេសនីហ្សៀ

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទម្សិលមិញនេះបានលើកឡើងថាប្រទេសតួគី កំពុងពិចារណារកវិធីសាស្ត្រក្នុងការរៀបចំការងារជាយុទ្ធសាស្ត្រមួយដែលអនុញ្ញាតិឲ្យខ្លួនអាចដើរតួយ៉ាងសំខាន់ ក្នុងការកសាងប្រជាធិបតេយ្យមកវិញឲ្យប្រទេសនីហ្សៀ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងដោយរដ្ឋាភិបាលយោធា។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាក្រៅតែពីលទ្ធភាព នៃការធ្វើអន្តរាគមយោធាដោយប្រទេសតួគី ហើយនោះកន្លងមកប្រទេសនីហ្សៀ ដែលទទួលរងនូវការធ្វើរដ្ឋប្រហារនោះក៏អាចនឹងប្រឈមមុខ ទៅនឹងការដាក់ទណ្ឌកម្មនិងអន្តរាគមយោធាពីសំណាក់បណ្តាប្រទេសក្នុងតំបន់ផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងពេលដែលធ្វើដំណើរត្រឡប់មកពីប្រទេសហុងគ្រីវិញនោះលោកប្រធានាធិបតីតួគី​ Erdogan បានថ្លែងថា ផែនការអន្តរាគមយោធាដោយប្លុកប្រទេស ECOWAS ដែលប្លុកប្រទេសនៅអាហ្វ្រិកខាងលិចនោះគឺជារឿងដែលមិនអាចទទួលយកបានឡើយ។

ទោះបីជាយ៉ាងណាក្តីនៅក្នុងសន្ទរកថា ដោយលោក Erdogan ក៏បានបញ្ជាក់ដែរថា តួគឺ នឹងនៅតែបន្តធ្វើការគាំទ្ររដ្ឋាភិបាលទីក្រុង Niameyហើយជឿជាក់ថាពលរដ្ឋរបស់នីហ្សៀ នឹងនៅតែផ្តោតសំខាន់លើប្រជាធិបតេយ្យហើយជាពិសេស នឹងចូលរួមការបោះឆ្នោតសកលមួយតាមពេលឆាប់បំផុតដែលអាចធ្វើទៅបាន៕ ប្រែសម្រួល៖ស៊ុនលី

To Top