ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ធ្វើដំណើរទៅដល់ក្រុង Johannesburg ដើម្បីអញ្ជើញចូលរួមកិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS និងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសអាហ្វ្រិកខាងត្បូង

យប់ថ្ងៃទី២១ ខែសីហា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរ ទៅដល់ក្រុង Johannesburg ដើម្បីអញ្ជើញចូលរួមកិច្ច ជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS និងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសអាហ្វ្រិកខាងត្បូង ។

នៅវេលាប្រហែលម៉ោង១១ យប់ យន្តហោះពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរទៅដល់ព្រលានយន្តហោះអន្តរជាតិ Tambo នៃក្រុង Johannesburg ។ នៅព្រលានយន្តហោះ លោក Xi Jinping បានថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរថា លោកជឿជាក់ថា កិច្ចជំនួបថ្នាក់ដឹកនាំ នៃប្រទេស BRICS នឹងក្លាយជានិមិត្តសញ្ញាដ៏សំខាន់ ក្នុងដំណើរអភិវឌ្ឍន៍ នៃយន្តការសហប្រតិបតិ្តការ នៃប្រទេស BRICS ហើយនឹងលើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការ របស់ប្រទេសកំពុងអភិវឌ្ឍន៍ឱ្យឡើង ដល់កម្រិតកាន់តែខ្ពស់ ។ ក្រៅពីនេះ លោកនឹងចូលរួមកិច្ចសន្ទនា រវាងថ្នាក់ដឹកនាំចិននិងអាហ្វ្រិក ក្នុងន័យរួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសអាហ្វ្រិក ធ្វើការពិគ្រោះពិភាក្សា និងគ្រោងផែនការ ដើម្បីរួមគ្នាជំរុញសន្តិភាព សកលលោក ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top