ព័ត៌មានអន្តរជាតិ

បទវិភាគ៖ អ្វីដែលហៅថា “អង្គការណាតូ​ នៅអាស៊ីប៉ាស៊ីហ្វិក”ដែលសហរដ្ឋអាមេរិក ចង់បង្កើតនោះ មុខជានឹងត្រូវបរាជ័យ ជាក់ជាមិនខាន

កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ តាមម៉ោងក្រុងប៉េកាំង កិច្ចប្រជុំកំពូល រវាងអាមេរិក ជប៉ុននិងកូរ៉េខាងត្បូង លើកទីមួយ បានបិទបញ្ចប់នៅតំបន់ Camp David ។សេចក្តីថ្លែងការណ៍ចំនួន ៣ ដែលចេញផ្សាយដោយកិច្ចប្រជុំកំពូល លើកនេះបានឃោសនា បំប៉ោងពីបញ្ហាមួយចំនួន ដូចជា ច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ជាដើម បំផុលពី”ការព្រួយបារម្ភអំពីសន្តិសុខ” ញុះញង់បណ្តាភាគីឱ្យ” ឆ្លើយតបនឹង ការគំរាមកំហែង” ក៏ដូចជាជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោល ។ អាចឃើញថា សហរដ្ឋអាមេរិក និយាយបានតែមាត់ថា” មិនសំដៅ ចំពោះប្រទេសចិនទេ” ប៉ុន្តែសកម្មភាព ជាក់ស្តែងរបស់ខ្លួនគឺផ្ទុយនឹងពាក្យសន្យានេះ ។ ពួកគេវាយតម្លៃខ្ពស់ ចំពោះសមត្ថភាព របស់ខ្លួនក្នុងការប្រឌិត ពាក្យចចាមអារ៉ាម និងមើលស្រាល ចំពោះសមត្ថភាពវិនិច្ឆ័យការពិតទាំងស្រុង របស់អ្នកផងទាំងពួង ។ តើអ្វីជាគោលបំណងដ៏សំខាន់ នៃកិច្ចប្រជុំកំពូលលើកនេះ អ្នកចេះដឹងសុទ្ធតែ អាចមើលឃើញយ៉ាងច្បាស់ ។

សូមបញ្ជាក់ថា តំបន់ Camp David គឺជាទីកន្លែងដ៏សំខាន់ របស់អាមេរិកសម្រាប់ធ្វើសកម្មភាព” ការទូតក្នុងភូមិគ្រឹះ” លើកនេះ សហរដ្ឋអាមេរិក បានហៅ”កូនចៅ” នៅអាស៊ីចំនួនពីរ ពោលគឺ ជប៉ុននិងកូរ៉េខាងត្បូង មកជួបជុំគ្នានៅទីនេះ តាមពិតទៅ ចេតនារបស់អាមេរិកមិនពិបាកប៉ានស្មានទេ គ្រាន់តែដោយសារ មិនអាចបង្កើតជា”អង្គការណាតូនៅអាស៊ី” ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះប៉ុណ្ណោះ ហេតុនេះហើយ អាមេរិកចង់អូសទាញជប៉ុន និងកូរ៉េខាងត្បូងឱ្យបង្កើតជា”អង្គការណាតូតូចនៅអាស៊ី” តាមរយៈមធ្យោបាយការទូតពិសេសសិន ដើម្បីជំរុញអ្វី ដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” ។

ដូច្នេះ តើកិច្ចប្រជុំកំពូលលើកនេះអាចជួយអាមេរិក ឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការបង្កើតជា”អង្គការណាតូតូចនៅអាស៊ី “ឬទេ ?
បើមើលពីឯកសារ លទ្ធផលអាចឃើញថា វាហាក់ដូចជាមានគំនិតជាច្រើន ប៉ុន្តែតាមពិតទៅ វាខ្វះវិធីសាស្ត្រនិងផែនការជាក់លាក់ ។ អ្នកវិភាគមួយចំនួន បានលើកឡើងថា ដោយគិតពិចារណា ដល់ប្រទេសទាំង ៣ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងធ្វើការបោះឆ្នោតសកល ជាបន្តបន្ទាប់ចាប់ ពីឆ្នាំក្រោយតទៅ បានជាកិច្ចប្រជុំកំពូលលើកនេះ ហាក់ដូចជា” ការសម្តែងឆាកល្ខោន ខាងនយោបាយ”ដែលពួកគេបានរួមគ្នារៀបចំ ចំណែកឯកសារ លទ្ធផល វិញហាក់ដូចជាការ ធ្វើសច្ចាប្រណិធានដែលមានលក្ខណៈជានិមិត្តរូបមួយ ដើម្បីសម្របទៅតាមនយោបាយបោះឆ្នោត ។

បើមើលពីទំនាក់ទំនងរវាងប្រទេស ដែលចូលរួមកិច្ចប្រជុំកំពូល លើកនេះអាចឃើញថា ជប៉ុននិងកូរ៉េខាងត្បូងសុទ្ធតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ។ តាមពិតទៅ ពួកគេគ្រាន់តែគិតពិចារណា ពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយរវាងប្រទេសទាំងបីមានជម្លោះ ដែលពិបាកនឹងសម្របសម្រួល ។

បើនិយាយ ចំពោះប្រទេស ជប៉ុន ពួកគេចង់លុបបំបាត់ចោល ការរឹតត្បិតពី”រដ្ឋធម្មនុញ្ញសន្តិភាព” តាមរយៈការបង្កើតជា” អង្គការណាតូ តូចនៅអាស៊ីប៉ាស៊ីហ្វិក” ដើម្បីសម្រេចបាននូវ” ក្តីសុបិន នៃប្រទេសខ្លាំង ខាងយោធា”របស់ខ្លួន ប៉ុន្តែត្រូវគិតពិចារណា ពីទំនាក់ទំនងផ្នែកសេដ្ឋកិច្ចយ៉ាង ជិតស្និទ្ធជាមួយប្រទេសចិន ដោយខានពុំបាន ។ នាពេលបច្ចុប្បន្ននេះ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសជប៉ុន ។ ការបង្កការបដិបក្ខគ្នា ជាមួយប្រទេសចិន ដោយងងឹតងងុល វាមិនសមស្របនឹងផល ប្រយោជន៍ របស់ជប៉ុននោះទេ ។

អ្វីដែលហៅថា “អង្គការណាតូ នៅអាស៊ីប៉ាស៊ីហ្វិក” ដែលសហរដ្ឋអាមេរិកចង់បង្កើតនោះ មុខជានឹងត្រូវបរាជ័យជាក់ជាមិនខាន ។ ពីព្រោះវាបានល្មើស នឹងសំណូមពរជាមូលដ្ឋាន របស់ប្រជាជនក្នុងតំបន់ ស្តីពីការចង់បានសន្តិភាពនិងការអភិវឌ្ឍ ។ សំដៅចំពោះ”បក្ខពួក” ដែលបង្កជាការបំបែកបំបាក់ និងបដិបក្ខគ្នាណាមួយ បណ្តាប្រទេសនានា និងប្រជាជនក្នុងតំបន់ដែលស្នេហាសន្តិភាពទាំងអស់ សុទ្ធតែនឹងធ្វើពហិការយ៉ាងដាច់ខាត ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top