បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ Remand ក្នុងទីក្រុង បាងកក ហើយ នៅថ្ងៃអង្គារនេះ ដូច្នេះលោកអាចចាប់ផ្តើមអនុវត្តទោសជាប់ពន្ធនាគារសម្រាប់ការកាត់ទោសចំនួនបី។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅមុននេះបន្តិចថា មន្ត្រីនាយកដ្ឋានកែប្រែបានបញ្ជូនលោកថាក់ស៊ីនទៅពន្ធនាគារនៅម៉ោង ១១ និង២០នាទីព្រឹក បន្ទាប់ពីលោកត្រូវបាននាំទៅតុលាការកំពូលដើម្បីស្តាប់សាលក្រមរបស់តុលាការប្រឆាំងនឹងរូបលោកក្នុងសំណុំរឿងចំនួនបី។
មន្ត្រីពន្ធនាគារបានរៀបចំកន្លែងនៅក្រៅពន្ធនាគារសម្រាប់អ្នកសារព័ត៌មាន និងអ្នកគាំទ្រ។ ខណៈដែលលោកថាក់ស៊ីន ត្រូវបាននាំចូលពន្ធនាគារតាមច្រកទ្វារខាងមុខ អ្នកគាំទ្រអាវក្រហមបានស្រែកគាំទ្រលោកផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា