ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលទីក្រុងគៀវ ព្យាករណ៍ពេលវេលា ដែលនឹងអាចទទួលបានយន្តហោះចម្បាំង F-16

រូបភាពពី៖​ AFP

បរទេស៖ កងកម្លាំងទ័ពអាកាស នៃប្រទេសអ៊ុយក្រែន នឹងមិនផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ឡើយក្នុងរយៈពេលយ៉ាងហោចណាស់៦ខែខាងមុខនេះបើយោងតាមការអះអាង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ុយក្រែន Aleksey Reznikov កាលពីថ្ងៃអង្គារម្សិលមិញនេះ។

យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីបានពោលថា៖ អ្វីដែលខ្ញុំអាចគិតទុកជាមុនបាននៅពេលនេះអ៊ុយក្រែន នឹងត្រូវការពេលវេលាពី៦ទៅ៧ខែដើម្បីអាចទទួលបានយន្តហោះ F-16 ដំបូងពីអ៊ឺរ៉ុប ប៉ុន្តែការដឹកជញ្ជូនអាចនឹងចំណាយពេលច្រើនជាងនេះប៉ុន្តែយើងនឹងមិនខកចិត្តនោះឡើយ។

លោករដ្ឋមន្ត្រីបានពន្យល់ថា វាមិនមានភាពគ្រប់គ្រាន់ឡើយដែលវាជារឿងធម្មតាសម្រាប់ការហ្វឹកហាត់ពីឡុតអ៊ុយក្រែន នៅពេលនេះដើម្បីអាចបើកបរយន្តហោះចម្បាំងនេះ បានទាំងការងារបច្ចេកទេសម់ាស៊ីននិងរបៀបថែរក្សាយន្តហោះក្តីដែលមានន័យថា ត្រូវការមនុស្សដល់ទៅរាប់រយនាក់ក្នុងការចូលរួមកិច្ចការងារនេះនិងត្រៀមខ្លួនទុកជាមុន។

គួរឲ្យដឹងដែរថា កាលពីចុងសប្តាហ៍កន្លងមកក្រោយបានទទួលភ្លើងខៀវពីសំណាក់អាមេរិក និងសម្ព័ន្ធមិត្តណាតូផ្សេងទៀតប្រទេសហូឡង់ និងប្រទេសដាណឺម៉ាកបានប្រកាសក្នុងការក្លាយជាប្រទេសដំបូងគេ ដែលនឹងផ្គត់ផ្គង់យន្តហោះចម្បាំង F-16 មុនគេឲ្យទៅអ៊ុយក្រែន ប៉ុន្តែមិនអាចបញ្ចាក់ច្បាស់ អំពីចំនួនយន្តហោះនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top