ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានព្រមានថា ការតស៊ូមតិដោយចេតនានូវអ្វីដែលហៅថា “លទ្ធិប្រជាធិបតេយ្យ ធៀបនឹងរបបផ្តាច់ការ” ហើយការញុះញង់ឱ្យមានការប្រឆាំងរវាងសេរីភាព និងរបបផ្តាច់ការ នឹងធ្វើឱ្យពិភពលោកបែកបាក់គ្នា និងបង្កឱ្យមានការប៉ះទង្គិចនៃអរិយធម៌។
ការថ្លែងរបស់លោក ស៊ី ជីនពីង ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថា អានដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao នៅក្នុងវេទិកាពាណិជ្ជកម្ម BRICS ឆ្នាំ២០២៣។
ការលើកឡើងរបស់លោក ធ្វើឡើងក្នុងគ្រាដែលទំនាក់ទំនងរវាងចិន និងលោកខាងលិច កាន់តែមានភាពយ៉ាប់យឺន ក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែជម្លោះរុស្ស៊ី និងអ៊ុយក្រែន បញ្ហាកោះតៃវ៉ាន់ និងបញ្ហាធំៗជាច្រើនទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា