ព័ត៌មានអន្តរជាតិ

អតីតមេបញ្ជាការណាតូម្នាក់ អះអាងថា អ៊ុយក្រែន មិនអាចយកឈ្នះរុស្សី ឡើយ

រូបភាពពី៖​ SPUTNIK

បរទេស៖ អតីតមេបញ្ជាការកងទ័ពរបស់អង្គការណាតូ ជនជាតិអ៊ីតាលី លោក Marco Bertolini ដែលពេលនេះបានចូលនិវត្តទៅហើយនោះ កាលពីថ្ងៃម្សិលមិញនេះបានលើកឡើងថា ប្រទេសអ៊ុយក្រែន មិនអាចយកឈ្នះលើប្រទេសរុស្សី បានឡើយលើសមរភូមិប្រយុទ្ធ។

យោងតាមការចេញផ្សាយរបស់ RT លោកបានបញ្ជាក់ទៀតថា ក្រៅពីមានបច្ចេកវិទ្យាទំនើប នៃសព្វាវុធហើយនោះរុស្សី មានទាំងចំនួនទ័ពច្រើនជាងអ៊ុយក្រែន ហើយជាពិសេសយុទ្ធសាស្ត្រក្នុងការប្រយុទ្ធនិងវាយលុយមានប្រសិទ្ធភាពខ្លាំងផង។

បុរសរូបនេះដែលធ្លាប់កាន់កាប់កងពលធំមួយកាលពីអំឡុងទសវត្សឆ្នាំ២០០០បានបន្តទៀតថា៖ជ័យជម្នះ​របស់​អ៊ុយក្រែន​គឺជារឿងដែល​មិន​អាច​ស្មាន​ដល់ បាននិងទៅរួចឡើយហើយយើង​ត្រូវ​កត់​សម្គាល់ថា នេះគឺជា​ការពិត​នេះ ដូច្នេះមានតែ​តុ​ចរចាប៉ុណ្ណោះជាជម្រើសល្អបំផុតសម្រាប់អ៊ុយក្រែន។

មេទ័ពចូលនិវត្តន៍នេះក៏បានស្នើដែរថា ឥឡូវនេះមានការយល់ឃើញជាច្រើនថា ការទាមទារយកទឹកដីដែលរុស្ស៊ីយកពីអ៊ុយក្រែនមកវិញ គឺជា មិនប្រាកដប្រជានិងទៅរួចនោះឡើយ ហើយជម្លោះនឹងអាចបញ្ចប់ទៅត្រឹមតែការចរចាគ្នាប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top