ម៉ានីល៖ មន្ត្រីសេដ្ឋកិច្ចរបស់គណៈរដ្ឋមន្ត្រីហ្វីលីពីន បានសង្កត់ធ្ងន់ កាលពីថ្ងៃពុធអំពីសារៈសំខាន់ នៃការការពារសេដ្ឋកិច្ច ដោយលើកឡើងថា វាមិនមែនជារឿងល្អទេ ក្នុងការកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន និងប្រទេសផ្សេងទៀត ទាំងអស់ ។
លេខាធិការអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិ លោក Arsenio Balisacan បានឲ្យដឹងថា “សេដ្ឋកិច្ចត្រូវតែការពារដោយការចំណាយទាំងអស់” ដោយបដិសេធការអំពាវនាវ របស់អ្នកនយោបាយរឹងរូសមួយចំនួន ឱ្យកាត់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសចិន។
មន្ត្រីខុទ្ទកាល័យសេដ្ឋកិច្ចបានប្រាប់សន្និសីទសារព័ត៌មាននៅវិមានប្រធានាធិបតីថា “សេដ្ឋកិច្ចរបស់យើង គឺជាផ្នែកមួយនៃខ្សែសង្វាក់តម្លៃសកល។ យើងមានទំនាក់ទំនងជាមួយ ប្រទេសចិន ដោយផ្ទាល់ឬដោយប្រយោល ហើយនោះមិនគួរជាវិធីសាស្រ្ត ដែលយើងអនុវត្តក្នុងការដោះស្រាយ ជាមួយអ្នកជិតខាងរបស់យើង” ។
លោក Balisacan បានលើកឡើងថា “យើងមិនចង់កាត់បន្ថយទេ” ដោយបន្ថែមថាការធ្វើពហិការមិនដំណើរការនៅក្នុងប្រវត្តិសាស្ត្រពិភពលោក “នោះត្រូវបានបញ្ជាក់ជាច្រើនដងក្នុងប្រវត្តិសាស្ត្រ”។
ប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ហ្វីលីពីន អស់រយៈពេលជាច្រើនឆ្នាំ និងជាប្រភពវិនិយោគបរទេសដ៏សំខាន់។ កាលពីដើមឆ្នាំនេះ ប្រទេសចិន បានបន្ថែមទុរេនស្រស់ទៅក្នុងបញ្ជីផ្លែឈើហ្វីលីពីន ដែលចូលក្នុងទីផ្សារប្រទេសចិន ដែលរួមមានដូង ផ្លែបឺរ និងផ្លែឈើកកជាដើម៕
ប្រែសម្រួល ឈូក បូរ៉ា