ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុអាហ្វ្រិកខាងត្បូង រួមគ្នាថតភាពយន្តឯកសារក្រោមចំណងជើងថា《កំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងចិន និងអាហ្វ្រិកខាងត្បូង ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ》

ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញចូលរួមកិច្ចជំនួបលើកទី១៥នៃថ្នាក់ដឹកនាំប្រទេស BRICS និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៣ខែសីហាតាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រុមហ៊ុនវិទ្យុអាហ្វ្រិកខាងត្បូងបានប្រកាសជាផ្លូវការអំពីការរួមគ្នាថតភាពយន្តឯកសារក្រោមចំណងជើងថា 《កំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងចិននិងអាហ្វ្រិកខាងត្បូងក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ》

ដើម្បីកត់ត្រាពីទំនាក់ទំនងដូចបងប្អូនរវាងចិន និងអាហ្វ្រិកខាងត្បូង និងរំពឹងទុកពីអនាគតដ៏ល្អបវរដែលពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិន និងអាហ្វ្រិកខាងត្បូង ប្រកបដោយកម្រិតខ្ពស់ ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោកស្រី Yolande van Biljon CFO នៃក្រុមហ៊ុនវិទ្យុអាហ្វ្រិកខាងត្បូ ងនិងជាតំណាងរបស់លោកស្រី Nada Wotshela CEO នៃក្រុមហ៊ុនវិទ្យុអាហ្វ្រិកខាងត្បូង បានរួមគ្នាដាក់ឱ្យដំណើរការការថតភាពយន្តនិងធ្វើជាសក្សីក្នុងពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀង ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top