ព័ត៌មានអន្តរជាតិ

អំពើបាញ់ប្រហារ នៅឯរង្គសាលមួយកន្លែង នៅរដ្ឋកាលីហ្វ័រនីញ៉ា បណ្តាលឲ្យមនុស្ស ៤នាក់បាត់បង់ជីវិត

AFP

ឡូសអ៊ែនជីឡេស៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃពុធនេះថា មានមនុស្សយ៉ាងតិច១០នាក់ ត្រូវបានគេបាញ់សម្លាប់នៅក្នុងរង្គសាលមួយកន្លែង នៅក្នុងតំបន់ Orange នៃរដ្ឋកាលីហ្វ័រនីញ៉ា ហើយមនុស្ស៤នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ហើយ ។

កាសែត Orange County Register បានរាយការណ៍មកថា ការបាញ់ប្រហារជាទ្រង់ទ្រាយធំនេះ បានកើតឡើងនៅឯរង្គសាលមួយកន្លែងក្នុងក្រុង Trabuco Canyon ចម្ងាយប្រហែល៩០គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូងនៃទីក្រុង ឡូសអ៊ែនជីឡេស ។

ប្រភពដដែលបានបង្ហាញឲ្យដឹងថា យោងតាមរបាយការណ៍បឋមបានបង្ហាញថា មនុស្សចំនួន៤នាក់ រួមទាំងអ្នកបាញ់សម្លាប់ផងដែរ ។

របាយការណ៍បានឲ្យដឹងទៀតថា គេជឿថា អ្នកបាញ់ប្រហារជាអតីតមន្ត្រី អនុវត្តច្បាប់មកពីក្រៅតំបន់នេះ ។

ទន្ទឹមនឹងនេះដែរ សារព័ត៌មាន KCLA បានរាយការណ៍មកថា ប្រភពបានឲ្យដឹងថា តំណាងរាស្រ្តដែលទទួលខុសត្រូវ នឹងកន្លែងកើតហេតុបានបាញ់សម្លាប់ អ្នកបាញ់ប្រហារនោះ ។

សារព័ត៌មាន KCLA News បានផ្សាយថា ឧប្បត្តិហេតុនេះត្រូវបានគេជឿថា បានចាប់ផ្តើមបន្ទាប់ពីមានជម្លោះក្នុងគ្រួសារ រវាងមន្ត្រីអនុវត្តច្បាប់ចូលនិវត្តន៍ និងភរិយារបស់គាត់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top