អង់ការ៉ា៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា ប៉ូលិសតួកគី បានឃាត់ខ្លួនសមាជិកដែលជនសង្ស័យចំនួន១២នាក់ នៃក្រុមរដ្ឋអ៊ីស្លាម ហៅកាត់ថា (IS) នៅក្រុង Bursa ស្ថិតនៅភាគពាយ័ព្យ នៃទីក្រុង Bursa ។
អង្គភាពប្រឆាំងភេរវកម្មប្រចាំទីក្រុង Bursa បានធ្វើការវាយឆ្មក់នៅក្នុងពេលដំណាលគ្នាកាលពីព្រឹកព្រលឹម នៅឯកន្លែងលាក់ខ្លួនរបស់ជនសង្ស័យដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាជនបរទេស ។
សារព័ត៌មានឈ្មោះ Anadolu បានរាយការណ៍មកថា សម្ភារៈឌីជីថលមួយចំនួនធំត្រូវបានរឹបអូសនៅផ្ទះជនសង្ស័យ កន្លែងធ្វើការ និងរថយន្ត ។
កន្លងមក ក្រុម IS បានអះអាងពីការវាយប្រហារដ៏សាហាវមួយចំនួន នៅទីក្រុងរបស់ប្រទេសតួកគី ហើយអង្គភាពប្រឆាំងភេរវកម្មរបស់ប្រទេសតួកគី បានធ្វើការឆ្លើយតប និងកំពុងធ្វើប្រតិបត្តិការជាញឹកញាប់ប្រឆាំងនឹងក្រុមនេះផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា