វ៉ាស៊ីនតោន ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក បានឲ្យដឹង កាលពីថ្ងៃពុធថា ខ្លួនបានអនុម័ត លើការលក់ទៅឱ្យតៃវ៉ាន់ នូវឧបករណ៍សេនស័រកម្រិតខ្ពស់ សម្រាប់យន្តហោះចម្បាំងរបស់ខ្លួន ដែលជាការធ្វើឱ្យ ប្រសើរឡើង នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ ខណៈដែលមានការ ភ័យខ្លាចពីកើនឡើង បច្ចេកវិទ្យារបស់ប្រទេសចិន ។
ក្រសួងការបរទេសបានឲ្យដឹងថា ខ្លួនបានជូនដំណឹងដល់សភា អំពីការលក់នេះ ដែលមានទឹកប្រាក់ ចំនួន៥០០លានដុល្លារ អាមេរិកនៃប្រព័ន្ធស្វែងរក និងតាមដានអ៊ីនហ្វ្រារ៉េដនៃយន្តហោះ F-16 និងឧបករណ៍ពាក់ព័ន្ធ ដើម្បីជួយដល់កោះតៃវ៉ាន់ “រក្សាសមត្ថភាពការពារ ដ៏គួរឱ្យទុកចិត្តបំផុត” ។
ចំពោះការលក់នេះដែរ នឹងជួយដល់កោះតៃវ៉ាន់ ដែល “ជួបការគំរាមកំហែង នាពេលបច្ចុប្បន្ន និងអនាគតដោយការរួមចំណែក ដល់សមត្ថភាពរបស់អ្នកទទួលដើម្បីការពារដែនអាកាសរបស់ខ្លួន ផ្តល់សន្តិសុខនៅក្នុងតំបន់ និងបង្កើនអន្តរប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក តាមរយៈកម្មវិធីយន្តហោះ F-16 របស់ខ្លួន” ។
ប្រព័ន្ធថ្មីដែលត្រូវ បានផលិតឡើង ដោយក្រុមហ៊ុន Lockheed Martin ធ្វើឲ្យប្រសើរឡើង នូវសមត្ថភាព របស់យន្តហោះចម្បាំងនេះក្នុង ការរកឃើញការ គំរាមកំហែង តាមដែនអាកាស បង្កើនឱកាសនៃការ គេចចេញពី សត្រូវរបស់យន្តហោះ F-16 ក្នុងអំឡុងពេលប្រយុទ្ធគ្នា ។
ប្រទេសចិន បានទាមទារឲ្យកោះតៃវ៉ាន់ ដែលជាប្រទេសប្រជាធិបតេយ្យ គ្រប់គ្រងដោយខ្លួនឯង និងបានបង្កើនការវាយ លុកយ៉ាងខ្លាំងកាលពីឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងអន្តរកម្ម របស់មេដឹកនាំកោះតៃវ៉ាន់ ជាមួយសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា