ព័ត៌មានអន្តរជាតិ

ប្រទេស២ចេញមុខការពារនីហ្សៀ ករណីមានអន្តរាគមដោយយោធា

បរទេស៖ ប្រទេសនីហ្សៀ បានចុះហត្ថលេខាជាមួយនឹងប្រទេស Burkina Faso និង Mali ដើម្បីបញ្ជូនកងកម្លាំងយោធារបស់ខ្លួន ក្នុងការការពារប្រទេសនីហ្សៀ ក្នុងករណីបើមានការធ្វើអន្តរាគមដោយោធាណាមួយនៅក្នុងប្រទេសនេះ។

យោងតាមការចេញផ្សាយរបស់ RT កិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងរដ្ឋធានីប្រទេស Niamey អំឡុងពេលដែលរដ្ឋមន្ត្រីការបរទេស នៃប្រទេស Burkina Faso និងរដ្ឋមន្ត្រីការបរទេស Mali បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសនីហ្សៀ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ប្រទេសទាំង៣បានឈានទៅដល់កិច្ចព្រមព្រៀងរួមគ្នាក្នងការផ្តល់ជំនួយយោធានិងវិស័យការពារជាតិ ដើម្បីធានាឲ្យបាននូវសន្តិសុខ ឬប្រឆាំងដាច់ខាតសកម្មភាពជ្រៀតជ្រែកនិងភេវរកម្មណាមួយ ដែលកើតឡើងនោក្នុងប្រទេសនេះ។

គួរឲ្យដឹងដែរថា សមាជិកជាប្រទេសទាំង១១ នៃសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច ឬហៅកាត់ថា ECOWAS បានដាក់ទណ្ឌកម្មទៅលើប្រទេសនីហ្សៀ ហើយបានគំរាមអន្តរាគមន៍យោធាដើម្បី ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញផងដែរប្រសិនបើការចរចាដើម្បីសន្តិភាពណាមួយមិនត្រូវបានធ្វើឡើងទេនោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top