ព័ត៌មានអន្តរជាតិ

អ្នក​នាំ​ពាក្យ​ចិន​ដី​គោក ថ្កោល​ទោសអាជ្ញាធរតាំវ៉ាន់ សម្រាប់​ការ​រារាំង​ការ​ផ្លាស់​ប្តូរ​ឆ្លង​ កាត់ច្រក​សមុទ្រ

" "

ប៉េកាំង ៖ អ្នកនាំពាក្យរបស់ចិនដីគោក បានថ្កោលទោសអាជ្ញាធរ របស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ ចំពោះការប៉ុនប៉ងបិទបាំងគោលបំណង ពិតរបស់ពួកគេក្នុងការរារាំ ងការផ្លាស់ប្តូរឆ្លងកាត់ច្រកសមុទ្រ ជាមួយនឹងអ្វីដែលគេហៅថា “ផែនការ” លើបញ្ហានេះ ។

លោក Zhu Fenglian អ្នកនាំពាក្យ ការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់ សម្គាល់នៅពេលសួរ រកការអត្ថាធិប្បាយ លើអ្វីដែលគេហៅថា “ផែនការ” ដែលចេញដោយក្រុមប្រឹក្សា កិច្ចការដីគោករបស់តៃវ៉ាន់ ទាក់ទងនឹងទេសចរណ៍ឆ្លងសមុទ្រ និងការផ្លាស់ប្តូរ។

" "

លោកបានកត់សម្គាល់ថា “ផែនការ” មិនបញ្ជាក់ពីកាលបរិច្ឆេទ សម្រាប់ការអនុវត្តនោះទេ ដោយលោក បានបន្ថែមថា តាមពិតវាជាការបដិសេធ ក្នុងការលុបចោលការរឹតបន្តឹង និងដាក់ការរឹតបន្តឹងកាន់តែតឹងរ៉ឹង លើការផ្លាស់ប្តូរឆ្លងកាត់ច្រកសមុទ្រ។

" "

លោកបានលើកឡើងថា “ផែនការ” បានបង្កើតកំណត់ត្រាដ៏គួរឱ្យអាម៉ាស់ នៅក្នុងប្រវត្តិសាស្ត្រ នៃការផ្លាស់ប្តូរឆ្លងកាត់ច្រកសមុទ្រ ព្រោះវាបានដាក់ការរឹតបន្តឹង ដែលមិនធ្លាប់មានពីមុនមកលើដំណើរ ទេសចរណ៍ជាក្រុមដោយប្រជាជនតៃវ៉ាន់ ទៅកាន់ដីគោក ការគ្រប់គ្រងដែលមិនធ្លាប់មាន ពីមុនមកលើឧស្សាហកម្ម ទេសចរណ៍របស់តៃវ៉ាន់ និងការរឹតបន្តឹង ដែលមិនធ្លាប់មានពីមុនមកលើសហគ្រាស តៃវ៉ាន់ដែលអញ្ជើញមនុស្សមកពី ដីគោកសម្រាប់ការតាំងពិព័រណ៍ និងការផ្លាស់ប្តូរ។

លោកបានបន្ដថា នៅក្នុងវិស័យទេសចរណ៍ ឆ្លងកាត់ច្រកសមុទ្រ ចិនដីគោកតែងតែបើកចំហសម្រាប់ការទស្សនាជនរួមជាតិតៃវ៉ាន់ និងស្វាគមន៍ពួកគេ ហើយវាមិនដែលមានដែនកំណត់ខ្ពស់លើ ចំនួននៃការមកទស្សនានោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top