ព័ត៌មានអន្តរជាតិ

នាយកដ្ឋាន កែប្រែរបស់ថៃ រងការរិះគន់យ៉ាងខ្លាំង ជុំវិញការព្យាបាល លំដាប់ VIP ដល់លោក ថាក់ស៊ីន

ប្រភព៖ AFP
" "

បរទេស ៖ នាយកដ្ឋានកែប្រែ (DoC) រងការរិះគន់ចំពោះការ ព្យាបាលទៅលើអតីត នាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលប្រសើរជាងអ្នកទោសផ្សេងទៀត នៅក្នុងប្រព័ន្ធពន្ធនាគារ ដោយមានអ្នករិះគន់ចោទសួរថា តើអតីតនាយករដ្ឋមន្ត្រីពិតជាឈឺមែន ឬក៏អត់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ថាក់ស៊ីន វ័យ ៧៤ ឆ្នាំ បានត្រឡប់មកប្រទេសថៃវិញ កាលពីថ្ងៃអង្គារ ទី២២ សប្តាហ៍មុន បន្ទាប់ពីនិរទេសខ្លួនឯង ជាច្រើនឆ្នាំនៅក្រៅប្រទេស ។ លោកត្រូវបានបញ្ជូន ទៅដាក់ពន្ធនាគារ បន្ទាប់ ពីតុលាការកំពូល បានកាត់ទោសលោក ឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ជុំវិញការផ្តន្ទាទោស កន្លងមកទាក់ទងនឹងអាណត្តិ របស់លោកជានាយករដ្ឋមន្ត្រី។

" "

ទោះជាយ៉ាងណាក៏ដោយ នាយកដ្ឋានកែប្រែ បាននិយាយថា លោក ថាក់ស៊ីន ត្រូវបានផ្ទេរចេញពីពន្ធនាគារ Remand ទីក្រុងបាងកក ទៅកាន់មន្ទីរពេទ្យ General Police កាលពីវេលាម៉ោង ១២ និង២០ រំលងអាធ្រាត បន្ទាប់ពីលោកត្អូញត្អែរពីការឈឺទ្រូង សម្ពាធឈាមខ្ពស់ និងអុកស៊ីសែនក្នុងឈាមចុះទាប។

" "

ចាប់តាំងពីពេលនោះមក លោកថាក់ស៊ីន បានស្នាក់នៅបន្ទប់ថែទាំកម្រិតមធ្យម (IMCU) នៅជាន់ទី ១៤ នៃអគារ ម៉ាហា ប៊ុមមីបុល រ៉ាឆាន់នុសន ៨៨ ផាន់សា របស់មន្ទីរពេទ្យ។

វេជ្ជបណ្ឌិតនៅស្ថាប័នកែប្រែវេជ្ជសាស្រ្ដ ដែលបានពិនិត្យលើកំណត់ត្រាវេជ្ជសាស្ត្រ របស់លោកថាក់ស៊ីន បាននិយាយការពារការផ្ទេរលោក ថាក់ស៊ីណ ដោយនិយាយថា អតីតនាយករដ្ឋមន្ត្រីចាំបាច់ត្រូវដាក់ឱ្យស្ថិតនៅក្រោម ការសង្កេតពិសេស ដោយសារប្រវត្តិជំងឺរបស់លោកកន្លងមក ដែលរួមមានជំងឺដុំសាច់បេះដូង, ជំងឺលើសឈាម, ជំងឺសួត និង ជំងឺឈឺឆ្អឹងខ្នង ។

ដោយសារស្ថាប័នកែប្រែវេជ្ជសាស្រ្ដ ខ្វះឧបករណ៍វេជ្ជសាស្ត្រចាំបាច់ ដើម្បីសង្កេតមើលសូចនាករសុខភាព របស់លោកថាក់ស៊ីន, វេជ្ជបណ្ឌិតបានសម្រេចចិត្តផ្ទេរថាក់ ស៊ីនទៅមន្ទីរពេទ្យ Police General ដើម្បីសុវត្ថិភាពរបស់លោក ។

ការព្យាបាលលំដាប់ “VIP” ដែលផ្តល់ឱ្យលោកថាក់ស៊ីន គឺបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង អំពីភាពត្រឹមត្រូវនៃប្រព័ន្ធកែប្រែ ដោយមនុស្សជាច្រើននិយាយថា ពន្ធនាគារថៃឆ្លុះបញ្ចាំងពីវិសមភាព ឬ ភាពមិនស្មើគ្នា ក្នុងសង្គមដ៏ជ្រៅរបស់ប្រទេស ហើយនៅក្នុងក្រសែភ្នែករបស់ឥស្សរជន គឺមិនមែនសម្រាប់អ្នកមាន ទ្រព្យសម្បត្តិនោះទេ ។

លោកស្រី អង់ខាណា នីឡាប៉ៃជិត អតីតសមាជិក នៃគណៈកម្មាធិការសិទ្ធិមនុស្សជាតិបាននិយាយថា នាយកដ្ឋានកែប្រែ មិនត្រូវផ្តល់ការព្យាបាល ពិសេសណាមួយដល់លោក ថាក់ស៊ីន ក្នុងពេលដែលអ្នកទោសផ្សេងទៀត ជាពិសេសអ្នកដែលមកពីសាវតាសេដ្ឋកិច្ចសង្គមទាប អាចមានអារម្មណ៍ថា មានការរើសអើង ៕
ប្រែសម្រួលៈ ណៃ តុលា

To Top