ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង បញ្ជាក់ថា អាវុធនុយក្លេអ៊ែរ នឹងត្រូវដាក់ពង្រាយ ទៅកាន់កងទ័ពជើងទឹក

រូបភាពពី៖​ KYODO

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងនៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានឲ្យដឹងថា កងទ័ពជើងទឹករបស់ប្រទេសនឹងក្លាយជា “ធាតុផ្សំនៃការទប់ស្កាត់នុយក្លេអ៊ែររបស់រដ្ឋ” នៅពេលលោក បានទៅទស្សនាការបញ្ជារបស់សេវាកម្មនេះ ។

នៅក្នុងសុន្ទរកថាដែលបានថ្លែងកាលពីថ្ងៃអាទិត្យ ដើម្បីរំលឹកដល់ទិវាកងទ័ពជើងទឹក លោក គីម ជុងអ៊ុន បានបរិហារមេដឹកនាំជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាជា “មេក្រុម” ហើយបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់កងទ័ពជើងទឹក ដើម្បី “ត្រៀមខ្លួនដើម្បីបំបែកឆន្ទៈរបស់សត្រូវ សម្រាប់សង្គ្រាម នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ​ផ្លូវការ​។

កាលពីដើមខែនេះ មេដឹកនាំនៃប្រទេសទាំង៣ បានយល់ព្រមធ្វើសមយុទ្ធយោធារួមគ្នាជាប្រចាំ ក្នុងនោះលោក គីម ជុងអ៊ុន បានលើកឡើងថា “ចលនាប្រឈមមុខដាក់គ្នាដោយមិនប្រុងប្រយ័ត្ន” របស់ពួកគេ បានធ្វើឱ្យដែនទឹកចេញពីឧបទ្វីបកូរ៉េ “ជាដែនទឹក ដែលមិនស្ថិតស្ថេរបំផុតជាមួយនឹងគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ” ។

ទីក្រុងព្យុងយ៉ាង ត្រូវបានគេជឿថា កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការដាក់ពង្រាយកាំជ្រួចមីស៊ីលផ្លោង ដែលបាញ់ចេញពីនាវាមុជទឹក ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ក៏ដូចជាយន្តហោះដ្រូនក្រោមទឹកបំពាក់ដោយនុយក្លេអ៊ែរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top