ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួង ការបរទេសចិន ឆ្លើយសំណួរ របស់អ្នកសារព័ត៌មាន អំពីការដែលលោក Patrice Talon ប្រធានាធិបតីបេនី អញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសចិន និងអំពីទំនាក់ទំនង ចិន-បេនីន

អ្នកសារព័ត៌មានបានសួរថា ប្រទេសចិន បានប្រកាសពីដំណឹង ដែលលោក Patrice Talon ប្រធានាធិបតីបេនីន នឹងអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសចិន តើលោកអាចណែនាំ អំពីការរៀបចំចាត់ចែង និងការរំពឹងរបស់ចិនទេ? តើភាគីចិន មើលទំនាក់ទំនងចិន-បេនីន យ៉ាងដូចម្តេ?

អ្នកនាំពាក្យបានឆ្លើយតបថា ប្រទេសចិន និងបេនីន មានចំណងមិត្តភាព យ៉ាងជ្រាលជ្រៅ ។ ក្នុងឆ្នាំ ២០២២ ប្រទេសទាំងពីរ បានរួមគ្នាអបអរសាទរ ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត ។ ជាង ៥០ ឆ្នាំកន្លងមក ចិននិងបេនីន បានប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងមេត្រីភាពជាប់ជានិច្ច ទំនាក់ទំនងចិន-បេនីន បានក្លាយទៅជាគំរូភាព នៃការដែលប្រទេស កំពុងអភិវឌ្ឍន៍មានសមភាព ចំពោះគ្នា គោរពគ្នានិងជឿទុកចិត្តគ្នា ទៅវិញទៅមក ។ ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ទំនាក់ទំនងចិន-បេនីន បានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ទំនុកចិត្តលើនយោបាយ រវាងភាគីទាំងពីរ ត្រូវបានពង្រឹង ជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការ លើគ្រប់ វិស័យមាន លទ្ធផលជាផ្លែផ្កា ហើយបានរក្សាការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធក្នុង កិច្ចការអន្តរជាតិនិងក្នុងតំបន់ ។

ក្នុងអំឡុងពេលបំពេញ ដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី បេនីន លោកប្រធានរដ្ឋចិន Xi Jinping នឹងរៀបចំពិធីស្វាគមន៍ និងពិធីលៀង សាយភោជន៍ ជូនលោកប្រធានាធិបតី ព្រមទាំងជួបពិភាក្សាជាមួយគ្នា ។ លោកប្រធានាធិបតី បេនីន ក៏នឹងចូលរួមកិច្ចប្រជុំកំពូល ស្តីពីពាណិជ្ជកម្ម សេវាកម្មសកល នៃពិព័រណ៌សេវាកម្មចិនអន្តរជាតិផងដែរ។ ជឿជាក់ថា ដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី បេនីន លើកនេះ នឹងបំពេញ បន្ថែមកម្លាំង ចលករថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ដើម្បីជំរុញឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ ឡើងដល់កម្រិតថ្មី ៕ អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាព កម្ពុជាចិន

To Top