ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ អ៊ុយក្រែន ចង់មានទំនុកចិត្ដថា លោកខាងលិច គាំទ្រខ្លួនក្នុងការបំផ្លិចបំផ្លាញ អ្វីគ្រប់យ៉ាងរបស់រុស្ស៊ី

AFP

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ក្រុងគៀវ ចង់មានទំនុកចិត្ដថា លោកខាងលិច គាំទ្រអ៊ុយក្រែនក្នុងបំណងចង់បំផ្លាញ “អ្វីៗទាំងអស់របស់រុស្ស៊ី” រួមទាំងនៅឧបទ្វីបគ្រីមៀ ប៉ុន្តែមិនយល់ពីហានិភ័យនៃ ការអូសទាញអ្នកដទៃ ចូលទៅក្នុងជម្លោះនោះទេ ដូច្នេះហើយអាចនឹងការប៉ះទង្គិចគ្នា ក្នុងទស្សនៈផ្សេងគ្នា ។

លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា លោកខាងលិចគាំទ្រអ៊ុយក្រែន ក្នុងគ្រប់យ៉ាង រួមទាំងការវាយប្រហាររបស់ទីក្រុងគៀវ លើតំបន់គ្រីមៀ។

លោក បានលើកឡើងថា “អ្នកតំណាងនៃរបបក្រុងគៀវ ចង់ជឿលើរឿងនេះ ហើយជាការពិតណាស់ ពួកគេចង់ធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន និងមិនអាចទៅរួច ដើម្បីអូសទាញប្រទេសលោកខាងលិច ចូលទៅក្នុងជម្លោះនេះឱ្យបាន ស៊ីជម្រៅតាមដែលអាចធ្វើទៅបាន។ យើងយល់ថា ប្រទេសលោកខាងលិច បានដឹង ពីគ្រោះថ្នាក់នៃរឿងនេះ ហើយដឹងថាការចំណាយលើការចូលរួមបែបនេះ គឺជៀសមិនរួច”។

លោក Peskov បានប្រាប់អ្នកយកព័ត៌មាននៅពេល សួរអំពីសេចក្តីថ្លែងការណ៍របស់លោក Podolyak ឲ្យដឹងថា “ដូច្នេះហើយ ឥឡូវនេះមានការប៉ះទង្គិចគ្នានៃទិដ្ឋភាពនេះ យើងកំពុងមើលរឿងនេះយ៉ាងប្រុងប្រយ័ត្ន” ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top