ព័ត៌មានអន្តរជាតិ

យោធាអ៊ុយក្រែន ជាង២ម៉ឺននាក់ដែលបានបញ្ចប់ ការហ្វឹកហាត់នៅអង់គ្លេស

រូបភាពពី៖​ AFP

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធាអ៊ុយក្រែន ប្រមាណជាជាង២០០០០នាក់មកហើយដែលបានបញ្ចប់ការហ្វឹកហាត់នៅក្នុងប្រទេសអង់គ្លេស។

ប្រភពដដែលបានសរសេរទៀតថាក្រៅតែពីការហ្វឹកហាត់យោធាហើយនោះអង់គ្លេសក៏បានផ្តល់ឲ្យនូវយោធាអ៊ុយក្រែនជាមួយនឹងសំភារៈយោធាមយួយចំនួនផងដែរ។

សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ បានបញ្ជាក់ដែរថា ជាពិសេសកងកម្លាំងយោធាទាំងអស់នោះនឹងទទួលបាន នូវឯកសណ្ឋានស្បែកជើងយោធាអាវក្រោះការពារគ្រាប់ព្រមទាំងមួកយោធា និងសំភារៈជាច្រើនទៀតដូចជាវ៉ែនតាយោធាស្រោមដៃ និងឧបករណ៍ជំនួយបឋមផ្សេងទៀត។

យោងតាមការបញ្ជាក់ដោយភាគីអង់គ្លេស បានឲ្យដឹងទៀតដែរថា រដ្ឋាភិបាលទីក្រុងឡុង មកទល់ពេលនេះបានជួយផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុសរុបទៅឲ្យប្រទេសអ៊ុយក្រែន ប្រមាណជា២,៩ពាន់លានដុល្លារមកហើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top