បរទេស៖ យោងតាមការទិន្នន័យដែលបានចេញផ្សាយដោយ The GS Group បានបង្ហាញថាការនាំចូលស្មាតហ្វូន iPhone នៅក្នុងប្រទេសរុស្សីបានហក់ឡើងខ្លាំង ដល់ទៅ១៥ភាគរយ នៅក្នុងត្រីមាសដំបូងឆ្នាំ២០២៣នេះ ឬប្រមាណជា១,១លានគ្រឿង។
ទិន្នន័យដែលត្រូវបានដកស្រង់ យកមកចេញផ្សាយដោយ RT បានបង្ហាញទៀតថាចាប់តាំងតែពី ដំណើរការបានផ្អាកមួយរយៈ ដោយសារតែក្រុមហ៊ុនបានបិទ និងចាកចេញពីប្រទេសរុស្សី ក្រោយមកបច្ចុប្បន្នការនាំចូលចាប់ផ្តើម មានសកម្មភាពឡើងវិញហើយមាន កម្លាំងខ្លាំងឡើងគួរឲ្យកត់សំគាល់។
គិតជាទឹកប្រាក់ដែលស្មាតហ្វូន iPhone អាចនាំចូលមកក្នុងប្រទេសរុស្សី ក្នុងរយៈពេលនេះមានទំហំដល់ទៅ ១ពាន់លានដុល្លារ ដែលមានន័យថា Apple គឺជាក្រុមហ៊ុននាំមុខគេនៅក្នុងទីផ្សារ ស្មាតហ្វូនរុស្សីនៅពេលនេះឬស្មើនឹងចំណែក ដល់ទៅ៣៤ភាគរយ នៃទីផ្សារទាំងអស់ខណៈដែល Xiaomi របស់ចិនឈរនៅលេខរៀងទីមាន ១៩ភាគរយ។
ទោះបីជាយ៉ាងណាក្តីស្ថិតិក៏បានបង្ហាញផងដែរថា ចំនួន iPhones ដែលនាំចូលក្នុងប្រទេសរុស្ស៊ី ដោយការនាំចូលស្របគ្នាក្នុងរយៈពេល ប្រាំមួយខែដំបូងនៃឆ្នាំនេះ គឺនៅតែមានចំនួនទាប ជាងមួយលានគ្រឿង ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ដែលជាពេលវេលាមុនពេល ទណ្ឌកម្មនោះនៅឡើយទេ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
