STEINHATCHEE៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា ព្យុះសង្ឃរា Idalia បានបោកបក់ចូលតំបន់ភាគពាយព្យនៃរដ្ឋ ផ្លរីដា ដែលជាព្យុះសង្ឃរា “គ្រោះថ្នាក់ខ្លាំង” នៅព្រឹកថ្ងៃពុធដោយបានវាយលុក សហគមន៍ឆ្នេរសមុទ្រជាមួយ នឹងទឹកជាបន្តបន្ទាប់ ខណៈដែលក្រុមមន្ត្រីបានព្រមាន អំពីគ្រោះទឹកជំនន់នៅផ្នែកខ្លះនៃ រដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក ។
អាជ្ញាធរបានពណ៌នាអំពី Idalia និងបង្កឲ្យទឹកដែលកើនឡើងខ្ពស់ ដែលអាចសម្លាប់មនុស្សបានថា ជាព្រឹត្តិការណ៍ម្តងក្នុងមួយជីវិត សម្រាប់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយបញ្ជាឱ្យមានការជម្លៀស មនុស្សយ៉ាងច្រើនចេញ ។
ខណៈនេះដែរ នៅមិនមានការបញ្ជាក់អំពី ការស្លាប់ភ្លាមៗនោះទេ មន្ត្រីនៅរដ្ឋផ្លរីដាបានព្រមានថា ព្យុះនេះអាចត្រូវការពេលវេលា ដើម្បីទៅដល់តំបន់ដាច់ស្រយាលជាច្រើនទៀត ដែលត្រូវបានរារាំងដោយដើមឈើរលំ ឬទឹកឡើងខ្ពស់ ជាពិសេសតំបន់ដែលខ្យល់ព្យុះ បានបោកបក់មកលើដី ។
មជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិអាមេរិក ហៅកាត់ថា (NHC) បានរាយការណ៍ថា ព្យុះ Idalia បានវាយប្រហារ ដែលជាព្យុះសង្ឃរាប្រភេទទី៣ ដ៏គ្រោះថ្នាក់បំផុតនៅក្នុងតំបន់ Big Bend របស់រដ្ឋផ្លរីដា ដែលមានចំនួនប្រជាជនរស់នៅតិច ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា