ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ត្រៀមស្វាគមន៍ វត្តមានសមាជិកថ្មី ១០ប្រទេសថែមទៀត

បរទេស៖ មន្ត្រីទូតកំពូលរបស់អឺរ៉ុបលោក Josep Borrell កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថាសហភាពអឺរ៉ុប បានត្រៀមរៀបចំរួចរាល់ហើយ ដើម្បីបង្កើនទំហំរបស់ខ្លួនតាមរយៈ ការបន្ថែមសមាជិកថ្មីដល់ទៅ ១០ប្រទេស។

យោងតាមការចេញផ្សាយរបស់ RT ការអះអាងរបស់លោក Borell បានធ្វើឡើងនៅក្នុងពេល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអឺរ៉ុប ដែលបានប្រព្រឹត្តិទៅនៅក្នុងទីក្រុង Toledo ប្រទេសអេស្បាញដោយក្នុងនោះ លោកក៏បានបញ្ជាក់ថាអ៊ុយក្រែន និងបណ្តាប្រទេសក្នុងតំបន់ប៉ាល់កង់ គឺជាបេក្ខភាពអទិភាពគេ។

លោក Borell បានបន្ថែមថាជម្លោះនៅអ៊ុយក្រែន បច្ចុប្បន្នជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូ គឺនឹងមិនអាចបង្អាក់ដំណើរការវិវត្ត ទៅនៃកិច្ចការងាររបស់អឺរ៉ុបមួយនេះឡើយ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាកាលពីដើមសប្តាហ៍នេះ កាសែត Financial Times បានរាយការណ៍ថា ទីក្រុងប្រ៊ូសែលកំពុងរៀបចំ សម្រាប់ការពង្រីកខ្លួនបន្ថែមទៀត ឲ្យបានមុនឆ្នាំ២០៣០ ដោយក្នុងនោះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ត្រូវបានគេចោទប្រកាន់ថា គ្រោងនឹងស្នើឱ្យទទួលយករដ្ឋសមាជិកថ្មីដល់ទៅ ១០ប្រទេសនៅពេលខាងមុខ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top