បរទេស ៖ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmitry Kuleba បានធ្វើការឆ្លើយតបទៅនឹង ការរិះគន់ជាច្រើន មកលើប្រទេសរបស់ខ្លួន ជាពិសេសគឺក្រុមប្រទេសលោកខាងលិច ចំពោះលទ្ធផល នៃប្រតិបត្តិការ វាយបករបស់អ៊ុយក្រែន លើប្រទេសរុស្សី។
យោងតាមការចេញ ផ្សាយរបស់ RT លោក Kuleba បានថ្លែងបែបនេះថា ការរិះគន់ទាំងនោះ បានធ្វើឲ្យប្រតិបត្តិការ វាយយលុយកាន់តែមានល្បឿន យឺតយ៉ាវឡើងហើយវាមាន ន័យស្មើនឹងការស្តោះទឹកមាត់ដាក់មុខទាហានអ៊ុយក្រែន ដែលពលីជីវិតជារៀងរាល់ថ្ងៃ។
ថ្លែងទៅកាន់កិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេសរបស់អឺរ៉ុប ដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្នុងទីក្រុង Toledo ប្រទេសអេស្បាញលោក បានបន្តទៀតថា៖ខ្ញុំសូមសំណូមពរឲ្យ អ្នករិះគន់ទាំងឡាយគួរនាំគ្នា បិទមាត់ហើយនាំគ្នាធ្វើដំណើរ មកអ៊ុយក្រែន និងព្យាយាមសាកល្បងរំដោះទឹកដីអ៊ុយក្រែន ឲ្យបាន្តមរឹតែ១សង់ទីម៉ែត្រការសាកមើល ។
សេចក្តីថ្លែងការណ៍ របស់លោកបានធ្វើឡើង បន្ទាប់ពីលោក Kuleba បានជំរុញឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុបផ្គត់ផ្គង់អាវុធធុនធ្ងន់បន្ថែមទៀតដល់ទីក្រុងគៀវ រួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ រថពាសដែក និងប្រព័ន្ធការពារដែនអាកាសហើយ លោកក៏បានព្រមានថា ទីក្រុងម៉ូស្គូកំពុងបង្កើន ការផលិតកាំជ្រួចដោយខ្លួនឯងផងដែរ ក្នុងពេលនេះ ៕
ប្រែសម្រួល៖ស៊ុនលី