ព័ត៌មានអន្តរជាតិ

ចិន ​ប្រឆាំង​ដាច់ខាត ចំពោះ​អាមេរិក ​ដែល​ជំរុញ​ការ​ពង្រាយ ​យោធា​នៅ​អាស៊ី​ប៉ាស៊ីហ្វិក

ប្រភព៖ Xinhua

ប៉េកាំង ៖ អ្នកនាំពាក្យការពារជាតិចិន បានឲ្យដឹងថា ប្រទេសចិន បានប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាព របស់សហរដ្ឋអាមេរិក ក្នុងការជំរុញការដាក់ពង្រាយយោធា របស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយប្រើការគំរាម កំហែង​ជាលេស។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹងការ ស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងផែនការ របស់សហរដ្ឋអាមេរិក ក្នុងការបន្ថែមទីតាំងការពារដែនអាកាសថ្មីចំនួន ២០ ដែលផ្ទុកទៅដោយឧបករណ៍ស្ទាក់ចាប់ពីដីទៅអាកាស និងរ៉ាដានៅក្នុងកោះហ្គាម ។

លោកបានលើកឡើងថា សហរដ្ឋអាមេរិក បាននឹងកំពុងប្រើប្រាស់ការ គំរាមកំហែង ដែលមិនមានជាលេស ដើម្បីជំរុញការដាក់ពង្រាយយោធា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ សន្តិសុខរបស់ប្រទេសដទៃ និងបង្កើនភាពតានតឹងក្នុងតំបន់។

លោកបន្ដថា ភាគីអាមេរិក គួរតែបោះបង់ចោលសង្រ្គាមត្រជាក់ ដែលលែងប្រើ ហើយផ្នត់គំនិតសូន្យសរុប និងការគិតភូមិសាស្ត្រ នយោបាយចង្អៀត ហើយធ្វើអ្វីៗជាច្រើនទៀត ដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពពិភពលោក ជាជាងផ្ទុយពីនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top