ព័ត៌មានអន្តរជាតិ

លោក Li Qiang នាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញចូលរួមកិច្ចប្រជុំ មេដឹកនាំសហប្រតិបត្តិការ អាស៊ីបូព៌ានិងបំពេញ ទស្សនកិច្ចនៅឥណ្ឌូណេស៊ី

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃទី ១ ខែកញ្ញាថា ៖ តបតាមសេចក្តីអញ្ជើញរបស់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលជាប្រទេសប្រធាន តាមវេនអាស៊ាន ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះ លោក Li Qiang នាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញទៅ ក្រុងហ្សាហ្កាដា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំ ចិន-អាស៊ាន(10+1) លើកទី ២៦, កិច្ចប្រជុំមេដឹកនាំ អាស៊ាន-ចិន-ជប៉ុន-កូរ៉េខាងត្បូង (10+3) លោកទី ២៦, និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)លើកទី ១៨ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវការ នៅឥណ្ឌូណេស៊ី ។

ពេលឆ្លើយសំណួរពាក់ព័ន្ធ ក្នុងសន្និសីទកាសែតជាប្រចាំថ្ងៃទី ១ ខែកញ្ញា លោក Wang Wenbin បានថ្លែងថា សភាពការណ៍អន្តរជាតិ និងក្នុងតំបន់នាពេលបច្ចុប្បន្នមាន ភាពស្មុគស្មាញ កត្តាមិនប្រាកដប្រជានិងអស្ថិរភាព បានកើនឡើង ។ ក្នុងតំបន់អាស៊ីបូព៌ាសភាពការណ៍ ទូទៅបានរក្សាស្ថរិភាព និងវឌ្ឍនភាព បំណងប្រាថ្នាដែលចង់មានសន្តិភាព និងការរីកចម្រើន នៃប្រទេសក្នុងតំបន់កាន់តែខ្លាំងឡើងៗ។ ភាគីចិនគាំទ្រប្រធានបទ នៃកិច្ចប្រជុំមេដឹកនាំសហប្រតិបត្តិការ អាស៊ីបូព៌ាឆ្នាំនេះគឺ «អាស៊ានមានសារៈសំខាន់ ៖ បង្កើតមជ្ឈដ្ឋានកំណើនសេដ្ឋកិច្ច»។ រំពឹងថាកិច្ចប្រជុំជំរុញ សាមគ្គីភាព ធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងផ្តោតលើការ អភិវឌ្ឍ ដើម្បីបញ្ចូលកម្លាំង ចលករនិងភាពប្រាកដ ប្រជាកាន់តែច្រើនក្នុងស្ថានភាព តំបន់និងអន្តរជាតិ ។

លោក Wang Wenbin បានធ្វើអធិប្បាយពីសេចក្តីរំពេង ទុករបស់ភាគីចិន ៤ ចំណុចចំពោះកិច្ចប្រជុំគឺ៖ ១ បង្កើនកិច្ចសហប្រតិបត្តិការ គ្រប់វិស័យទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្មងើបឡើងថ្មីជាដើម ។ ២ ពន្លឿនការស្តារការ ផ្លាស់ប្តូរបុគ្គលឹកឡើងវិញ។ ៣ ជំរុញដំណើរការសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ គាំពារភាពរលូន នៃខ្សែសង្វាក់ផលិតនិង ផ្គត់ផ្គង់ក្នុងតំបន់ ដើម្បីកសាងសេដ្ឋកិច្ចតំបន់បើកទូលាយ។ ៤ គាំពារក្របខណ្ឌសហប្រតិបត្តិការ ក្នុងតំបន់ដែលចាត់ទុកអាស៊ានជាស្នូល បែបបើកទូលាយនិងមាននិម្មាបនកម្ម ប្រកាន់ខ្ជាប់ពហុភាគី និយមដ៏ពិតប្រាកដ ប្រឆាំងនឹងការ បំបែកបំបាក់ជាក្រុម ដែលបំផ្លាញសន្តិភាពនិងស្ថិរភាពតំបន់៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាព កម្ពុជាចិន

To Top