JOHANNESBURG៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ថា អាជ្ញាធរនៅក្នុងតំបន់បាន ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដែលបង្កឡើង ដោយភ្លើងឆេះអគារនៅក្នុងសង្កាត់ ពាណិជ្ជកម្មកណ្តាលនៃទីក្រុងJOHANNESBURG ប្រទេសអាហ្រ្វិកខាងត្បូង បានកើនឡើងដល់ ៧៤នាក់ហើយ ។
លោក Floyd Blink អ្នកគ្រប់គ្រនៅទីក្រុង Johannesburg បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា “មនុស្សសរុបចំនួន៧៤នាក់ បានបាត់បង់ជីវិតនៅគ្រាដែលផ្ទះល្វែង ដែលពួកគេស្នាក់នៅត្រូវបានឆេះដោយអគ្គីភ័យ ហើយបានធ្វើឱ្យមនុស្សជាង ២០០គ្រួសារ គ្មានផ្ទះសម្បែងអាស្រ័យនៅ” ។
លោកលើកឡើងទៀតថា ម្ចាស់អគារ៥ជាន់ ដែលបានតបណ្តាញភ្លើង និងបានតភ្ជាប់បណ្តាញទឹកដោយខុសច្បាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា