ព័ត៌មានអន្តរជាតិ

មហាសន្និបាតតំណាងអាណិកជនចិន ចូលសញ្ជាតិចិន វិញនិងក្រុមគ្រួសារ​ ទូទាំងប្រទេសចិន លកទី១១ បានបើកធ្វើនៅក្រុងប៉េកាំង

ថ្ងៃទី៣១ ខែសីហា មហាសន្និបាត នៃតំណាងអាណិកជនចិន ចូលសញ្ជាតិចិន វិញនិងក្រុមគ្រួសារលើកទី១១បានបើកធ្វើនៅក្រុងប៉េកាំង។អ្នកដឹកនាំបក្សនិងរដ្ឋ រួមមានលោក Xi Jinping ប្រធានរដ្ឋចិននិងលោក LiQiangនាយករដ្ឋមន្ត្រីចិន បានអញ្ជើញមានវត្តមានក្នុងមហាសន្និបាតនិងចូលរួមអបអរសាទរ លោក Li Xi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការ នៃគណៈកម្មាធិការអធិការកិច្ចវិន័យមជ្ឈិមបក្សកុម្មុយនីស្តចិន បានតាងនាមមជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងសុន្ទរកថា។

លោក LiXi បានលើកឡើងថា ក្រោមការដឹកនាំយ៉ាងរឹងមាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន អាណិកជនចិន ចូលសញ្ជាតិចិន វិញនិងក្រុមគ្រួសារនិងជនរួមជាតិចិន នៅបរទេសទាំងឡាយតែងតែខិតខំវិវឌ្ឍរីកចម្រើនទៅមុខជាមួយមាតុភូមិ ហើយបានរួមចំណែកជាវិជ្ជមាននៅលើវិស័យការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បើកចំហនិងជំរុញការបង្រួបបង្រួមជាតិជាដើម។ការកសាងប្រទេសខ្លាំងផ្នែកទំនើបកម្មសង្គមនិយម ទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នារបស់កុលបុត្រកុលធិតាចិន ទាំងក្នុងនិងក្រៅប្រទេស សង្ឃឹមថា អាណិកជនចិនចូលសញ្ជាតិចិន វិញនិងក្រុមគ្រួសារនិងជនជាតិចិន នៅឯនាយសមុទ្រទាំងអស់អាចដើរតួនាទីកាន់តែច្រើនក្នុងការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ៕ អត្ថបទ និងរួបភាពដោយវិទ្យុមិត្តភាពកម្ពុជា

To Top