ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ថ្លែងសុន្ទរកថា តាមប្រពន្ធ័វីដេអូ នៅក្នុងកិច្ចប្រជុំកំពូល ពាណិជ្ជកម្មសេវាកម្មពិភពលោក នៃពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិចិនឆ្នាំ ២០២៣

ថ្ងៃទី ២ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា តាមប្រពន្ធ័វីដេអូ នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម សេវាកម្មពិភពលោក នៃពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិចិនឆ្នាំ ២០២៣ ។

លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំ ២០២៣ នេះ គឺជាខួបលើកទី ៤៥ នៃកំណែទម្រង់និងការបើកទូលាយ របស់ប្រទេសចិន ហើយប្រទេសចិន នឹងបន្តជំរុញការ បើកទូលាយកម្រិតខ្ពស់ ដើម្បីផ្តល់ឱកាសថ្មីៗ សម្រាប់ប្រទេសនានា ក្នុងការបើកទូលាយ និងសហប្រតិបត្តិការ ។ ប្រទេសចិន រីយរាយរួមសហការ ជាមួយប្រទេស នានាក្នុងការជំរុញការ អភិវឌ្ឍប្រកបដោយបរិយាបន្ន តាមរយៈការបើកទូលាយសេវាកម្ម ជំរុញការតភ្ជាប់អន្តរ និង សមាហរណកម្ម តាមរយៈកិច្ចសហប្រតិបត្តិការ សេវាកម្ម ជំរុញសន្ទុះ នៃការអភិវឌ្ឍ តាមរយៈការច្នៃប្រឌិត សេវាកម្ម និងបង្កើតអនាគត ដ៏ល្អប្រសើរ តាមរយៈការចែករំលែកសេវាកម្ម ដើម្បីជំរុញសេដ្ឋកិច្ចសកល ដើរនៅលើផ្លូវស្តារឡើងវិញ ប្រកបដោយនិរន្តរភាព ។

លោក Xi Jinping បានគូសបញ្ជាក់ថា យើងនឹងចែករំលែកផ្លែផ្កា នៃការធ្វើទំនើបកម្មតាមបែបចិន ។ ផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក ពន្លឿនការកសាង ទីផ្សារក្នុងស្រុក ពង្រីកការនាំចូលសេវាកម្ម គុណភាពខ្ពស់ ជំរុញនិងពង្រីកការនាំចេញសេវាកម្មដែលពឹងផ្អែកខ្លាំងលើចំណេះដឹង ប្រើប្រាស់ឱកាសទីផ្សារ ដ៏ធំធេងរបស់ប្រទេសចិន ផ្តល់នូវកម្លាំង អភិវឌ្ឍន៍ថ្មីដល់ពិភពលោក និងផ្តល់សេវាកម្ម កាន់តែច្រើននិងកាន់តែប្រសើរឡើង សម្រាប់ពិភពលោកទាំងមូលតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បង្កើនអារម្មណ៍ នៃការទទួលបានរបស់ប្រជាជនពិភពលោក ។
កិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្ម ពិភពលោកនៃពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិចិនលើកនេះ ធ្វើឡើងក្រោមប្រធានបទ” ការបើកទូលាយនាំមកការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ នាំមកអនាគតឈ្នះ-ឈ្នះ” នឹងបន្តដើរតួនាទីជាវេទិកាដ៏សំខាន់ សម្រាប់ការពង្រីកការបើកទូលាយ ធ្វើឱ្យស៊ីជម្រៅនូវកិច្ច សហប្រតិបត្តិការ និងការ ច្នៃប្រឌិត ឈានមុខគេ ដើម្បីបង្កើតការឯកភាពគ្នា បង្កើនទំនុកចិត្ត និងប្រមូលផ្តុំកម្លាំង សម្រាប់ការអភិវឌ្ឍ នៃឧស្សាហកម្មសេវាកម្ម ពិភពលោកនិងពាណិជ្ជកម្មលើសេវាកម្ម ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top