ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា ជាមួយលោក Patrice Talon ប្រធានាធិបតីបេនីន

ល្ងាចថ្ងៃទី១ ខែកញ្ញា នៅវិមានសភាប្រជាជនចិន នៅក្រុងប៉េកាំង លោក Xi Jinpingប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយលោក Patrice Talon ប្រធានាធិបតីប្រទេសប៉េនីន ដែលអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅចិន ។ ប្រមុខរដ្ឋប្រទេសទាំងពីរ បានប្រកាសថា ចិននិងប៉េនីនបង្កើត ទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រ ។

លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២៣នេះ ជាខួប ១០ ឆ្នាំដែលខ្ញុំបានលើកឡើង ទស្សនៈគំនិតនយោបាយ ប្រកបភាពពិតប្រាកដនិង ស្មោះត្រង់ចំពោះអាហ្វ្រិក ។ ភាគីចិនមានឆន្ទៈចាត់ទុកការអភិវឌ្ឍ របស់ខ្លួនផ្តល់ឱកាសថ្មី ដល់ភាគីអាហ្វ្រិក ដើម្បីរួមជាមួយបងប្អូនអាហ្វ្រិក ដែលបូករួមទាំងបេនីន អនុវត្តសមទ្ធិផល នៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកឱ្យល្អ ជំរុញការតភ្ជាប់យ៉ាងស៊ីជម្រៅ រវាងការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ ” គំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល ជាមួយ«របៀបវារៈឆ្នាំ២០៦៣» នៃសម្ព័ន្ធអាហ្វ្រិក និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់ប្រទេសនានានៅអាហ្វ្រិក គាំទ្រ អាហ្វ្រិកសម្រេចការ ស្តារសេដ្ឋកិច្ចឡើងវិញ អភិវឌ្ឍជានិរន្តរភាព ដើម្បីពួតដៃគ្នាបង្កើត សហគមន៍ រួមវាសនាចិន-អាហ្វ្រិកក្នុងយុគសម័យថ្មី។

លោក Patrice Talon បានលើកឡើងថា បេនីនមានឆន្ទៈកសាងទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រដ៏ពិតប្រាកដជាមួយចិន ដើម្បីបន្តធ្វើឱ្យកិច្ច សហប្រតិបត្តិការ ប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ។ បេនីនប្រកាន់ខ្ជាប់ គោលនយោបាយចិន តែមួយយ៉ាងម៉ឺងម៉ាត់ ហើយគាំទ្រគំនិតផ្តួច ផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខ សកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលោកប្រធានរដ្ឋ Xi Jinping បានលើកឡើង មានឆន្ទៈប្រាស្រ័យទាក់ទង សម្របសម្រួលយ៉ាងស្អិតរមួតជាមួយចិន ជំរុញរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ដោយសកម្ម ដើម្បីបង្កើតសហគមន៍ រួមវាសនាមនុស្សជាតិ ។

ក្រោយបញ្ចប់កិច្ចជំនួប ប្រមុខរដ្ឋប្រទេសទាំងពីរ បានធ្វើជាសក្ខីភាព នៃការចុះហត្ថលេខាលើ លិខិតសហប្រតិបត្តិការទ្វេភាគីមួយ ចំនួនដែល ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ការអភិវឌ្ឍបៃតងជាដើម ។
ប្រទេសទាំងពីរ ក៏បានចេញផ្សាយ «សេចក្តីថ្លែងការណ៍ រួមអំពីការបង្កើតទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រ រវាងសាធារណរដ្ឋ ប្រជាមានិតចិន និងសាធារណរដ្ឋបេនីន» ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top