ម៉ូស្គូ៖ យន្តហោះដ្រូន របស់អ៊ុយក្រែន បានវាយប្រហារទីក្រុង Kurchatov ដែលជាផ្ទះរបស់រោងចក្រថាមពលនុយក្លេអ៊ែរ Kursk កាលពីថ្ងៃទី០១ ខែកញ្ញា ទីក្រុងគៀវ កំពុងប្រើប្រាស់ប្រព័ន្ធ ស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងស៊ើបការណ៍ (ISR) របស់មន្ទីរបញ្ចកោណ ដើម្បីធ្វើការវាយប្រហារនេះ នេះបើតាមអតីតអ្នកវិភាគ CIA លោក Larry Johnson បានប្រាប់កាសែត Sputnik ។
យន្ដហោះដ្រូនរបស់អ៊ុយក្រែន (UAV) ត្រូវបានគេបញ្ជាក់ថា បានបុកអគារ ដែលមិនមែនជាលំនៅដ្ឋាននៅក្នុងទីក្រុង Kurchatov បណ្តាលឱ្យខូចខាតបន្តិចបន្តួចដល់ផ្នែកខាងមុខ និងមិនមានអ្នករងរបួសនោះទេ។
ថ្លែងមតិលើការវាយប្រហារនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា “យន្តហោះដ្រូនរបស់កងកម្លាំងអ៊ុយក្រែន ដែលបានវាយប្រហារលើវត្ថុនានានៅលើទឹកដីរុស្ស៊ី នឹងមិនអាចហោះហើរបានចម្ងាយបែបនេះដោយគ្មានព័ត៌មានពីផ្កាយរណបលោកខាងលិចនោះទេ” នេះបើតាមលោក Larry Johnson អតីតយុទ្ធជន CIA និងជាអតីតអ្នកវិភាគនៅការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងការបរទេសដោយបញ្ជាក់ថា “វាទំនងជាដូច្នេះ” ។
ប្រព័ន្ធស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍ (ISR) របស់ក្រសួងការពារជាតិ (DOD) ជាធម្មតារួមមានប្រព័ន្ធអាកាស ដែលមានមនុស្ស និងគ្មានមនុស្សបើក យានអវកាស ដែនសមុទ្រ និងប្រព័ន្ធដីគោក។
មុនពេលចាប់ផ្តើមការវាយប្រហារដោយយន្តហោះដ្រូនលើបរិក្ខាររបស់រុស្ស៊ី យោធាអ៊ុយក្រែន ត្រូវការអ្នកសម្របសម្រួលភូមិសាស្ត្រ និងទិន្នន័យទូលំទូលាយផ្សេងទៀតនៃគោលដៅ។ តើអ្នកណាអាចផ្តល់ឱ្យពួកគេនូវព័ត៌មានលម្អិតបែបនេះ? ប្រាកដណាស់អ្នកគាំទ្រអង្គការណាតូរបស់ពួកគេ គឺអាមេរិក និងអង់គ្លេស៕
ប្រែសម្រួល ឈូក បូរ៉ា