ព័ត៌មានអន្តរជាតិ

ក្នុងតំបន់អាស៊ី កម្តៅបានកើនឡើងខ្លាំង ត្រូវបានដាក់ក្នុងកំណត់ត្រា ពិភពលោក

រូបភាព៖ Afp

បាងកក៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ អាជ្ញាធរបានឲ្យដឹងថា កំណត់ត្រាសីតុណ្ហភាព កំពុងត្រូវបានកំណត់ នៅទូទាំងតំបន់អាស៊ី ដែលនេះជាភស្តុតាងថ្មីនៃផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ។

សីតុណ្ហភាពក្ដៅខ្លាំង ត្រូវនឹងការព្រមានជាយូរមកហើយ ពីអ្នកវិទ្យាសាស្ត្រអាកាសធាតុ ហើយគិតមកដល់ពេលនេះ ដែលគិតពីប្រទេសពីក្រិកទៅដល់កាណាដា កំពុងទប់ទល់នឹងកម្ដៅខ្លាំង និងភ្លើងឆេះព្រៃ ។

នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក ក្រុមមន្ត្រីបានឲ្យដឹងថា ក្នុងខែសីហា គឺជាខែដែលមានអាកាសធាតុក្តៅខ្លាំងបំផុត និងស្ងួតបំផុតចាប់តាំងពីកំណត់ត្រាជាតិបានកត់គិតចាប់ផ្តើមរយៈពេលជាង១សតវត្សមុន ។

នៅក្នុងខែនេះ ធ្លាក់នៅពាក់កណ្តាលនៃខ្យល់មូសុងប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌា ដែលជាធម្មតានាំមកនូវទឹកភ្លៀងរហូតដល់ ៨០ភាគរយនៃទឹកភ្លៀងប្រចាំឆ្នាំរបស់ប្រទេសនេះ ។

ប៉ុន្តែ ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឱ្យមានគ្រោះទឹកជំនន់សម្លាប់មនុស្សនៅភាគខាងជើងនៃប្រទេសនេះកាលពីដើមខែនេះក៏ដោយ ក៏ទឹកភ្លៀងសរុបមានកម្រិតទាបជាងមធ្យមភាគឆ្ងាយណាស់ ។

នាយកដ្ឋានឧតុនិយមឥណ្ឌា ហៅកាត់ (IMD) បានឲ្យដឹងថា ក្នុងខែសីហា ឃើញជាមធ្យមត្រឹមតែ១៦១.៧មីលីម៉ែត្រ ទាបជាង៣០.១មីលីម៉ែត្រ ធៀបនឹងកំណត់ត្រាក្នុងខែសីហា នៅក្នុងឆ្នាំ២០០៥ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top