ហូជីមិញ៖ ប្រជាពលរដ្ឋរាប់រយនាក់ នាំគ្នាចោមរោម និងរុញច្រានគ្នា ដើម្បីរង់ចាំការចែកអង្ករ និងថវិកាសប្បុរសធម៌ នៅហាងកែសម្ផស្សមួយកន្លែង ស្ថិតក្នុងសង្កាត់លេខ៦ រួចហើយក៏បានបង្កជាភាពវឹកវរតែម្តង។
យោងតាមសារព័ត៌មានវៀតណាម VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១ ខែកញ្ញា គណៈកម្មាធិការប្រជាជនខណ្ឌ៦បានថ្លែងដូច្នេះ អង្គភាពបានសហការជាមួយម្ចាស់ហាងកែសម្ភស្ស ទើបបង្កឲ្យមានការជួបជុំគ្នាគ្មានសណ្តាប់ធ្នាប់ ពេលចែកចាយតាមរយៈសប្បុរសជន។
កាលពីរសៀលម្សិលមិញ ហាងកែសម្ផស្សនៅផ្លូវអានដួងវឿង សង្កាត់១៣ បានរៀបចំពិធីចែកអង្ករ ២,៥តោន និងស្រោមសំបុត្រចំនួន ៥០០ មានលុយ ៣០ម៉ឺនដុង ក្នុងសំបុត្រនីមួយៗ។ មនុស្សរាប់រយនាក់បានមកដល់ច្រកទ្វារចូលទៅក្នុងផ្លូវហើយបានរុញច្រានគ្នា។ នៅក្នុងរបង ប៉ូលិស និងអ្នកយាមមួយចំនួន បានក្រើនរំឭកប្រជាពលរដ្ឋឲ្យរក្សាសណ្តាប់ធ្នាប់ដែរ ប៉ុន្តែមិនបានសម្រេច។
យោងតាមវីដេអូដែលបានបង្ហោះដោយរោងចក្រអគារនោះ គេឃើញមាន មនុស្សរាប់រយនាក់បានរុញច្រានរបងដែកអ៊ីណុក ហើយប្រញាប់ប្រញាល់ចូលទៅខាងក្នុងដើម្បីយកអង្ករ។ បន្ទាប់មក ពួកគេក៏បានប្រញាប់ប្រញាល់ចូលទៅខាងក្នុងកន្លែង រុញច្រាន បណ្ដាលឲ្យអ្នកខ្លះដួលសន្លប់ និងត្រូវបានសែងយកទៅខាងក្នុងអគារ។
តំណាងគណ:កម្មាធិការប្រជាជនខណ្ឌ៦ បានឲ្យដឹងថា ហេតុការណ៍នេះ មានភាពវឹកវរ ព្រោះកន្លែងចែកអំណោយ មិននឹកស្មានថា មានមនុស្សច្រើនកុះករ។ ម្ចាស់ទីតាំងមិនបានជូនដំណឹងទៅសង្កាត់ជាមុន ដើម្បីមានផែនការរៀបចំទុកជាមុនទេ ទាល់តែមានប្រជាពលរដ្ឋមកប្រមូលផ្តុំ ទើបទាក់ទងមកកម្លាំងចុះជួយមានតិចពេក។ យ៉ាងណាក៏ដោយ មិនមាននរណាម្នាក់រងរបួសក្រោយពេលកើតហេតុនោះទេ ។
ហាងកែសម្ផស្សបដិសេធមិនឆ្លើយអំពីការលួចទ្រព្យសម្បត្តិ ហើយជនជ្រុលនិយមមួយចំនួនបានកាន់កាំបិត និងគំរាមបុគ្គលិក៕
ប្រែសម្រួលៈ ណៃ តុលា