ព័ត៌មានអន្តរជាតិ

លោក Fumio Kishida ត្រូវបានប្ដឹងទៅតុលាការ!

កាលពីថ្ងៃទី ១ ខែកញ្ញា ក្រុមពលរដ្ឋជប៉ុន”គណៈកម្មាធិការទំនាក់ទំនង ទូទាំងប្រទេសជប៉ុន ប្រឆាំងនឹងការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ រោងចក្រអគ្គិសនី ចូលក្នុងសមុទ្រ”បានដាក់លិខិតប្តឹងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងលោកប្រធាន TEPCO Kobayakawa ទៅកាន់ការិយាល័យរដ្ឋអាជ្ញាក្រុងតូក្យូ ដោយប្រឆាំងនឹងការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុង សមុទ្រ។ ក្រុមពលរដ្ឋបានលើកឡើងថា ទឹកសំណល់នៅមានសារធាតុវិទ្យុសកម្ម ដែលមិនអាចបំបាត់ចេញបាន ។ សកម្មភាពរបស់ជប៉ុនបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ចូលក្នុងសមុទ្រគឺធ្ងន់ធ្ងរណាស់ ៕

អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top