ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ប្រទេសចិននឹងពង្រីកការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ ចំពោះបរទេសជាបន្តបន្ទាប់ ក្នុងន័យនាំមកនូវអារម្មណ៍ ទទួលបានកាន់តែច្រើន ដល់ប្រជាជនសកលលោក

  នៅស្តង់តាំងពិព័រណ៍ក្រុមហ៊ុន Qualcomm  ម៉ូដែល AI មុនគេបង្អស់នៅលើសកលលោកដែលអាចដំណើរការ បានក្នុងទូរស័ពន្ទដៃប្រព័ន្ធប្រតិបតិ្តការ android កំពុងធ្វើបទបង្ហាញ  រីឯនៅស្តង់នៃក្រុមហ៊ុន PHILIPS បានតាំងពិព័រណ៍ដំណោះស្រាយច្នៃប្រឌិតថ្មីផ្នែកសុខាភិបាល ហើយនៅស្តង់នៃក្រុមហ៊ុន Tesla បាននាំមកនូវការដកបទពិសោធថ្មីពីបែបបទរស់នៅវៃឆ្លាត   ។ល។ បើសិនជាសួរអ្នកទស្សនាថា អាចរកឃើញអ្វីខ្លះក្នុងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិដែលសម្ពោធបើកនៅថ្ងៃទី២ ខែកញ្ញា? ចម្លើយគឺ បច្ចកវិទ្យាថ្មីបំផុតនិងឱកាសពាណិជ្ជកម្មសេវាកម្មឈាមមុខនៅលើពិភពលោកទាំងមូល ។

 នៅថ្ងៃដដែល ខណៈពេលថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូនៅក្នុងកិច្ចប្រជុំកំពូល អំពីពាណិជ្ជកម្មសេវាកម្មសកល នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ ពីពាក្យគន្លឹះទាំងបួន គឺការបើកទូលាយ កិច្ចសហប្រតិបតិ្តការ ច្នៃប្រឌិតថ្មីនិងចែករំលែក ដែលបានបង្ហាញ ទៅកាន់ពិភពលោកជាថ្មីម្តងទៀតនូវការបេ្តជ្ញាចិត្ត របស់ប្រទេសចិនក្នុងការពង្រីកការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ និងផ្តល់ផលប្រយោជន៍ដល់ពិភពលោក តាមរយៈសមិទ្ធផលនៃការបើកទូលាយ ។

  នាប៉ុន្មានឆ្នាំកន្លងទៅនេះ ពាណិជ្ជកម្មសេវាកម្ម បានក្លាយជាក្បាលម៉ាស៊ីនថ្មី របស់ពាណិជ្ជកម្មសកល ។ តាមការប៉ាន់ប្រមាណរបស់អង្គការពាណិជ្ជកម្មពិភពលោកឱ្យដឹងថា ដល់ឆ្នាំ២០៤០ សមាមាត្រនៃពាណិជ្ជកម្មសេវាកម្មក្នុងពាណិជ្ជកម្មសកលនឹងឡើងដល់៥០ភាគរយ ។  ប្រការនេះធ្វើឱ្យ អ្នកផងមិនពិបាកយល់ថា ហេតុអ្វីបានជាពិព័រណ៍ពាណិជ្ជកម្ម សេវាកម្មចិនអន្តរជាតិលើកនេះ អាចទាក់ទាញសហគ្រាសចំនួនជាង២៤០០ មកចូលរួមការតាំងពិព័រណ៍ នៅកន្លែងផ្ទាល់ ក្នុងនោះក្រុមហ៊ុនលំដាប់កំពូលទាំង៥០០លើពិភពលោក និងសហគ្រាសឈានមុខ លើវិស័យនានា មានចំនួនជាង៥០០ ដែលបានគ្របដណ្តប់ប្រទេស និងតំបន់ចំនួន២៨ ដែលស្ថិតនៅលេខរៀង៣០ខាងមុខនៅលើពិភពលោកលើវិស័យពាណិជ្ជកម្មសេវាកម្ម ។

យោងតាមទិន្ន័យ នៃក្រសួងពាណិជ្ជកម្មចិនបា នបង្ហាញឱ្យឃើញថា ទំហំពាណិជ្ជកម្មសេវាកម្ម នាំចូលនាំចូលសរុប របស់ប្រទេសចិន នៅឆ្នាំ២០២២ មានចំនួនជិត៦ទ្រីលានយាន់ប្រាក់ចិន ដែលបានកាន់ចំណាត់ថ្នាក់ទីពីរ នៅលើពិភពលោកក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ។ ពាណិជ្ជករជាតិនិងអន្តរជាតិ ចូលរួមពិព័រណ៍យ៉ាងសកម្ម មូលហេតុសំខាន់ គឺមានសុទិដ្ឋិនិយម ចំពោះទីផ្សារដ៏ធំធេង របស់ចិននិងកាលានុវត្តភាពថ្មី ដែលបាននាំមកដោយការលើកកម្ពស់ លំដាប់ថ្នាក់នៃឧស្សាហកម្ម ជាបន្តបន្ទាប់ ។

 “ពង្រីកការបើកទូលាយ លើវិស័យពាណិជ្ជកម្មសេវាកម្ម ដូចជាទូរគមនាគមន៍ ទេសចរណ៍ ច្បាប់និងការប្រឡងខាងវិជ្ជាជីវៈជាដើម  ” “ពង្រីកការនាំចូលសេវាកម្មមានគុណភាពខ្ពស់ដោយម្ចាស់ការ ” “លើកទឹកចិត្តឱ្យពង្រីកការនាំចេញសេវាកម្មដែលពឹងផ្អែកលើចំណេះដឹង” ។ល។ ប្រទេសចិន បានដាក់ចេញវិធានការថ្មីមួយចំនួន ដែលបាននាំមកនូវឱកាសកាន់តែច្រើនដល់ពិភពលោកដើម្បីចែករំលែកទីផ្សារចិនជាមួយគ្នា។ ឥស្សរជនវិភាគបានប៉ាន់ប្រមាណថា នៅឆ្នាំ២០២៥ អត្រានៃការប្រើប្រាស់ខាងសេវាកម្មនៃប្រជាជនទីក្រុងនិងជនបទរបស់ប្រទេសចិន នឹងត្រូវលើកកម្ពស់ពី៤៣,២ភាគរយនាឆ្នាំ២០២២ ឡើងដល់ប្រហែល៥០ភាគរយ ប្រការនេះនឹងនាំមកនូវទីផ្សារប្រើប្រាស់ថ្មីដែលមានទំហំប្រហែល១០ទ្រីលានយាន់ប្រាក់ចិន ។

សូមបញ្ជាក់ថា ឆ្នាំនេះជាខួបទី៤៥ នៃការអនុវត្តគោលនយោបាយ កំណែទម្រង់ និងបើកទូលាយរបស់ប្រទេសចិន ។ ក្នុងនាមជាវេទិកាដ៏សំខាន់មួយរបស់ប្រទេសចិនក្នុងការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ជាសាក្សីនៃការរួមចំណែក ដល់ពាណិជ្ជកម្មសេវាកម្មនិងកំណើនសេដ្ឋកិច្ចសកលរបស់ប្រទេសចិន ។ អាចប៉ាន់ប្រមាណថា ស្របពេលដែលការធ្វើទំនើបកម្មតាមបែបផែនចិនត្រូវបានជំរុញជាបន្តបន្ទាប់ ប្រទេសចិននឹងពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ឥតឈប់ឈរ ។ ប្រការនេះ មុខជានឹងបង្កើតសេវាកម្មបែបចិនកាន់តែច្រើននិងកាន់តែល្អប្រសើរ ក្នុងន័យនាំមកនូវអារម្មណ៍ទទួលបានកាន់តែច្រើនដល់ប្រជាជនសកលលោក ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top