ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា យោងតាមប្រភពសន្តិសុខ និងវេជ្ជសាស្ត្រប៉ាឡេស្ទីន បានឲ្យដឹងកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ចំនួន១៦នាក់បានរងរបួសនៅក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សា ស្ទ្រីប និង West Bank នៅក្នុងតំបន់ឆ្នេរដែលត្រូវបានឡោមព័ទ្ធ ។
យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅហ្គាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ចំនួន៩នាក់បានរងរបួសដោយទាហានអ៊ីស្រាអ៊ែល ដែលឈរជើងនៅក្នុងរបងស្ថិតនៅភាគខាងកើត ដែលបំបែកតំបន់ហ្គាហ្សា និងអ៊ីស្រាអ៊ែល ។
ប្រភពសន្តិសុខប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា យុវជនក្នុងស្រុករាប់សិបនាក់បានធ្វើបាតុកម្មនៅតំបន់ភាគខាងកើតនៃហ្គាហ្សា ប្រឆាំងនឹងកងកម្លាំងកងទ័ពអ៊ីស្រាអ៊ែល ដែលនៅជុំវិញ “ការរំលោភបំពានដែលកំពុងបន្តកើតមានឡើងនៅតំបន់ West Bank” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា